នៅខេត្ត Hakone ប្រទេសជប៉ុនមានកន្លែងត្រាំមុជទឹកស៉្បាមួយកន្លែងឈ្មោះ Yunessun Spa
Resort ដែលបានផ្តល់សេវាកម្មត្រាំមុជទឹកស៉្បាប្លែកៗ ធ្វើឲ្យភ្ញៀវទេសចរមានការភ្ញាក់ផ្អើល។
Yunessun Spa Resort មានកន្លែងត្រាំទឹកស៉្បាដល់ទៅ ២៥ ដែលក្នុងនោះមានប្រភេទដូចជា
ស៉្បាស្រាក្រហម ស៉្បាត្រាំតែបៃតង ស៉្បាស៊ុបមី ស៉្បាត្រាំទឹកកាហ្វេ និងស៉្បាសូកូឡា។ភ្ញៀវទេស
ចរពិតជាមានអារម្មណ៍ប្លែកនៅពេលបានត្រាំទឹកស៉្បានៅទីនេះ ហើយវាថែមទាំងធ្វើឲ្យលោក
អ្នកមានសាច់ឈាមស្រស់ថា្ល ចេញជាតិពុលពីក្នុងខ្លួន និងមានសុខភាពល្អថែមទៀតផង។
សូមបញ្ជាក់ថា Yunessun Spa Resort បានបើកបំរើសេវាកម្មមុជទឹកស៉្បាតាំងពីឆ្នាំ ២០១១
មកម្លេះដែលទទួលបានភ្ញៀវទេសចរជាង ១០លាននាក់មកហើយមកទល់សព្វថ្ងៃនេះ៕
រូបភាព១៖ ស៉្បាស្រាក្រហម
រូបភាព២៖ ស៉្បាតែបៃតង
រុបភាព៣៖ ស៉្បាស៊ុបមី
រូបភាព៤៖ ស៉្បាត្រាំទឹកកាហ្វេ
រូបភាព៥៖ ស៉្បាសូកូឡា
ដោយ៖ មិនា
ប្រភព៖ bbc