CamNews

តារា 

Suarez ត្រូវបាន FIFA ប្រកាសដាក់ពិន័យ លើករណីខាំកីឡាករ អ៊ីតាលី ជាផ្លូវការហើយ

បន្ទាប់ពីធ្វើការ ស៊ើបអង្កេតអស់ ប៉ុន្មានថ្ងៃមក ឥលូវនេះ Suarez ដែលបានខាំស្មា កីឡាកររបស់ អ៊ីតាលី ក្នុងជំនួបបិទពូលនោះ FIFA បានសំរេចប្រកាស ដាក់ពិន័យជាផ្លូវការហើយ ។



Luis Suarez កីឡាកររបស់ Uruguay និង Liverpool ត្រូវបានពិន័យ ដូចខាងក្រោម ៖
-ហាមឃាត់ មិនអោយចូលលេង ការប្រកួតអន្តរជាតិ ៩ ប្រកួត
-ហាមឃាត់ មិនអោយចូលរួម លេងក្នុងកីឡាបាល់ទាត់ រយៈពេល ៤ ខែដែលមានន័យថា Suarez មិនអាចលេងអោយ Liverpool រហូតដល់ខែ វិច្ឆិការ ឯណោះ
-ហាមឃាត់ មិនអោយចូល កីឡាដ្ឋានបាល់ទាត់ ហើយនិងការងារ រដ្ឋបាល ៤ ខែ
-ផាកពិន័យ ១០ ម៉ឺនហ្រ្វង់ (លុយស្វីស)
-គ្មានការតវា ឬស្នើសុំអោយ កីឡាករនេះលេងវិញ បានឡើយ



FIFA នៅមិនទាន់ប្រកាស ការហាមឃាត់សកម្មភាព ក្នុងការងាររដ្ឋបាល នឹងត្រូវមានឥទ្ធិពលទៅ លើការទិញដូរ កីឡាករឬក៏អត់នោះទេហើយ FIFA នឹងបញ្ជាក់នៅពេលក្រោយ ។ យើងបានឲ្យ ដឹងថា បើទោះបីជា មានបញ្ហានេះក្តី Suarez នៅតែជាគោលដៅ នៃការទិញដូរកីឡាករ ពីក្រុម ល្បីៗដដែល ៕ 

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ mirror 


Tags: star football suarez uruguay liverpool world cup fifa