CamNews

ព័ត៌មានជាតិ 

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង មន្រ្តីជាន់ខ្ពស់ ៤រូប ជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ តែងតាំង មន្រ្តីជាន់ខ្ពស់ ៤រូប ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

យោងតាមព្រះរាជក្រឹត្យឡាយព្រះហស្ថលេខា ដោយព្រះមហាក្សត្រខ្មែរកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥  ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទើបទទួលបាននៅថ្ងៃទី២២ ខែឧសភា នេះ បានបញ្ជាក់ថា មន្រ្តីនគរបាល ជាន់ខ្ពស់ ៤រូប ដែលត្រាស់បង្គាប់តែងតាំងនោះរួមមាន៖ លោក អង មង្គល, លោក ឌី សុកផាន, លោក យុន  ឈុន្នី និងលោក ពេជ្រ ជីវ័ន្ត។

ព្រះមហាក្សត្រខ្មែរ ត្រាស់បង្គាប់ឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទទួលបន្ទុកអនុវត្តព្រះរាជ ក្រឹត្យចាប់ពីថ្ងៃ ដែលបានឡាយព្រះហស្ថលេខា។

សូមបញ្ជាក់ថា មន្រ្តីជាន់ខ្ពស់ទាំង ៤រូប ដែលត្រូវបានត្រាស់បង្គាប់តែងតាំងជាអនុរដ្ឋលេខាធិការក្រ  សួងមហាផ្ទៃនេះ គឺស្របពេលអាយុក្នុងតួនាទីជាមន្រ្តីនគរបាលរបស់ពួកលោកត្រូវដល់ពេលចូលនិវត្តន៍៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP