CamNews

ព័ត៌មានជាតិ 

ស្គាល់តាម​ទូរស័ព្ទ ៥ខែ ណាត់ជួប សុំរួមរក្សតាមសម្រួលមិនព្រម ក៏ចាប់រំលោភ រហូតបានសម្រេច នៅក្បែរគុម្ពព្រៃ

កណ្ដាល ៖ យុវជនម្នាក់ ត្រូវបានសាច់ ញាតិក្មេងស្រីរងគ្រោះ ប្ដឹងទៅសមត្ថកិច្ចឱ្យ ចាប់ខ្លួន ដោយ​ចោទប្រកាន់ថា បានចាប់ រំលោភរូបនាងរហូតបានសម្រេចនៅគុម្ភព្រៃក្រោយផ្ទះ ចម្ងាយ​ប្រមាណ​១០០ម៉ែត្រកាល ពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥កន្លង ទៅ ស្ថិតនៅភូមិទេពមន្ដ្រី ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យនិងក្មេង ស្រី​រង​គ្រោះ អាយុ​១៤​ឆ្នាំ បានទាក់ទងគ្នា តាមទូរស័ព្ទអស់រយៈពេល៥ខែមកហើយ លុះដល់ល្ងាចថ្ងៃទី១៩ ខែ​ឧសភា ឆ្នាំ​២០១៥ យុវជនសង្ស័យ បានណាត់ជួបក្មេងស្រីរង គ្រោះ ដោយខ្លួនបានមកទិញ​ទឹកដោះ​គោ ហើយ​ក៏នាំឱ្យក្មេងស្រីរងគ្រោះទៅជួបនៅ ខាងក្រោយផ្ទះ ។ ពេល​ដែល​ពួក​គេទាំង​ពីរ នាក់​បាន​ដើរ​ទៅ​ក្រោយ ក៏បាននិយាយសា សងលួងលោមប្រលោមស្នេហ៍ លុះដល់វេលា ម៉ោង៧​និង៣០នាទីយប់ថ្ងៃដដែលនោះ ជន សង្ស័យបាននាំក្មេងស្រីរងគ្រោះ ដើរទៅ ក្រោយ​ផ្ទះ​ទៀត​បាន​ចម្ងាយ​១០០ម៉ែត្រ ពេល ទៅគុម្ពព្រៃ ជនសង្ស័យបានលួងសុំរួមរក្ស ប៉ុន្ដែពេលនោះ ក្មេង​ស្រី​រង​គ្រោះ​មិន​ព្រម ទើប​ធ្វើ​ឱ្យរូប​គេ ចាប់រំលោភរហូតបានសម្រេច តែម្ដង ។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីធ្វើ សកម្មភាពរំលោភរួចហើយនោះ មកដល់ រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ ក្មេងស្រីរងគ្រោះបានដាច់ចិត្ដនិយាយរៀប រាប់ពីរឿងរ៉ាវទាំងនេះ ប្រាប់​ម្ដាយ​របស់ខ្លួន​ រួច​ក៏បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សមត្ថកិច្ច ហើយក៏ឈានទៅដល់ការ​ចាប់​ខ្លួន​តែ​ម្ដង។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចដដែល បានបញ្ជាក់ថា ជន​សង្ស័យ​រូប​នេះ​មាន​ឈ្មោះ ហេង រ៉ូត អាយុ​២៣ឆ្នាំ រស់នៅភូមិឃុំកើត ហេតុ រីឯក្មេងស្រីរងគ្រោះ ឈ្មោះ ភ ស ណ អាយុ១៤ឆ្នាំ ។

បើ​តាម​​សមត្ថកិច្ច​ដដែល ក្នុងរយៈពេល ៥ខែ ដែលពួកគេទាំងពីរនាក់បានទាក់ទងគ្នា នោះ គឺ​មិន​បានរួម​ភេទ​ជាមួយគ្នានោះឡើយ ទើបតែនៅយប់ថ្ងៃទី១៩ ខែឧសភានោះ បាន ណាត់​ជួប​គ្នា​ក៏​ចាប់​បង្ខំរួម​ភេទ ត្រូវជាប់ខ្នោះ តែម្ដង ។

បច្ចុប្បន្ន​ជន​សង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ននៅ​អធិការដ្ឋាន​នគរ​បាល ស្រុក​ខ្សាច់​កណ្ដាល​ ដើម្បី​កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្ដតាមនីតិ វិធី ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kandal