CamNews

ម៉ូតូ 

2014 Suzuki KingQuad 750AXi ជម្រើសល្អបំផុតសម្រាប់ យុវវ័យ

មកដល់ថ្មីសម្រាប់ឆ្នាំ ២០១៤ ក្រុមហ៊ុន​ Suzuki គ្រប់គ្នាបានស្គាល់នោះ ឥលូវសូមធ្វើការ បង្ហាញ​ពី Suzuki KingQuad 750AXi 2014 ថាពិតជាពិសេស ។ 

Suzuki KingQuad 750AXi 2014 គឺជាប្រភេទម៉ូតូដែលមានថាមពលកំលាំងមិនអាចកំណត់បាន លើក​​ការ​​​សម្ដែង​​ក្នុងឆាកជីវិតជាអ្នកប្រើប្រាស់ល្បឿន លំដាប់ថ្នាក់លេខ ១ ។ ត្រឹមសមត្ថភាព​ប្រើ​ប្រាស់​ល្បឿន​​មហិមា​ដូច្នេះ ក្រុម​ហ៊ុន​​ក៏បានបន្ថែមពីនេះទៅទៀតគឺគុណភាព ដើម្បីឲ្យ​ស្រប​ទៅ​និង​តួនាទី​ក្នុង​ស្ថាព​ភាពប្រើប្រាស់។ ដើម្បី​ដឹង​កាន់​តែ​ច្បាស់ ថាតើ​ Suzuki KingQuad 750AXi 2014 គ្រឿង​នេះ​មានលក្ខណៈអស្ចារ្យយ៉ាងណា? 

យោងទៅតាម​ការ​បក​ស្រាយបង្ហាញរបស់ក្រុមហ៊ុនលើ ប្រភេទមួយនេះ គឺថា Suzuki KingQuad 750 AXi 2014 នេះ ត្រូវបានផលិត​ឡើតក្នុងគោ​បំណងបំពេញបាន​នូវក្ដីស្រមៃអតិថិជនដែល​គាំ​ទ្រ​ក្រុមហ៊ុន​ លើសពីនេះ​ទៀត​ដើម្បីតបស្នងទឹកចិត្ដនេះ ក្រុមហ៊ុនខិតខំប្រឹងប្រែង បង្កើតមកបាននូវ​តួ​អង្គមួយនេះ ដែលមានសមាសភាពប្រើ​ប្រាស់ម៉ាស៊ីនម្លាំង ៧២២ សេសេ ប្រើហ្រ្វាំងប្រេងមុខ ក្រោយ មិន​ត្រឹម​​​​តែ​ប៉ុណ្ណោះ ប្រើខ្នាតរង្វាស់​ល្បឿន ឌីជីថល កំណត់លេខដោយស្វ័យប្រវត្ដិ។ ចំ​ណែក​​តំលៃវិញគឺ ៩៨៩៩​ដុល្លារ មានប័ណ្ណធានាការជុសជុល ១ ឆ្នាំ។​




 

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed 

 


Tags: Vehicle 2014 Suzuki KingQuad 750AXi Power Steering Limited Edition