ព័ត៌មានអន្តរជាតិ ៖ មន្រ្តីប៉ូលីស ប្រទេសចិន គូរបញ្ជាក់អោយដឹងថា ហោចណាស់ មនុស្ស ៩ នាក់ រងរបួស នៅក្នុងការវាយប្រហារ ដោយកាំបិត នៅឯស្ថានីយ៍មួយកន្លែង ក្នុងទីក្រុង Guangzhou ។
បន្ថែមពីលើនេះ ក្រោយពីបានដកស្រង់ សេចក្តីថ្លែងការណ៍ ទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី បាន ចុះផ្សាយអោយ ដឹងថា ករណីវាយប្រហារលើកនេះ បានកើតឡើង ព្រឹកថ្ងៃសុក្រ ក្នុងនោះ មន្រ្តីប៉ូលីស បានធ្វើការបាញ់ សម្លាប់ជនសង្ស័យម្នាក់ ខណៈជនសង្ស័យជាច្រើននាក់ឯទៀត ត្រូវចាប់ឃាត់ខ្លួន ។
ពុំទាន់មានរបាយការណ៍ច្បាស់ការណ៍ បញ្ជាក់ពីមូលហេតុឈានទៅដល់ការវាយប្រហារលើកនេះនៅឡើយ ទេ។ គួរបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានខែ ចុងក្រោយនេះ មានការវាយប្រហារក្នុងរូបភាពដូចគ្នានេះដល់ ទៅពីរលើក នៅតាមស្ថានីយ៍ក្នុងប្រទេសចិន ។ អាជ្ញាធរបានធ្វើការស្តីបន្ទោស ការវាយប្រហារទាំង ២ លើក នេះទៅលើក្រុមបះបោរ អ៊ីស្លាម នៃជនជាតិភាគតិច Uighur របស់ប្រទេសចិន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី