CamNews

ព័ត៌មានអន្តរជាតិ 

មានករណី បំផ្ទុះគ្រាប់បែក វាយប្រហារ ភូមិគ្រឹះ នាយករដ្ឋមន្រ្តីថ្មី កាលពីថ្ងៃអង្គារ កន្លងទៅនេះ

ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍  ពី ទំព័រ  អឺរ៉ូញូវ  អោយដឹងថា មានករណីបំផ្ទុះគ្រាប់បែកអត្ត ឃាតមួយនៅជិតនឹងភូមិគ្រឹះ នាយករដ្ឋមន្រ្តីថ្មី ប្រទេស អ៊ីរ៉ាក់ លោក Haider al-Abadi នៅក្នុងទីក្រុង បាដាដ ដោយនៅក្នុងនោះ បុរសជាជនដៃដល់ បាន   បំផ្ទុះ គ្រាប់បែកឡើង​  នៅឯកន្លែង ត្រួតពិនិត្យ មួយកន្លែង ដែលជាកន្លែង ឆែកឆារ មុននឹងចូលដល់ ភូមិគ្រឹះខាងលើ ។

ខណៈករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយនេះ បានកើតឡើង ដោយវាយប្រហារ ទៅកន្លែងកើតហេតុ ខាងលើ កាលពីថ្ងៃអង្គារ ពុំមានសេចក្តីរាយការណ៍ ណាមួយ  បញ្ជាក់ នៅឡើយទេ ថាមានមនុស្សរង របួសឬក៏ស្លាប់បាត់បង់ជីវិត ។

គួររំឭកថា បេក្ខភាព នាយករដ្ឋមន្រ្តីថ្មី លោក Al-Abadi តាមសេចក្តីរាយការណ៍ បញ្ជាក់ថា គាត់ចូល ជំនួសតំណែងលោក Nouri al-Maliki ខ​ណៈត្រង់    បរិបទ មួយនេះ ត្រូវបានគេមើលអោយឃើញថា មានការខ្វែងគំនិតគ្នា ។  ខណៈ បេក្ខភាព នាយករដ្ឋមន្រ្តីថ្មីរូបនេះ អាចឡើងកាន់តំណែងទៅបាន ក៏ ដោយសារតែមានការចាត់តាំង កាលពីថ្ងៃច័ន្ទ  ដើមសប្តាហ៍ នេះតែប៉ុណ្ណោះ នៅក្នុងនោះ លោកបាន បញ្ជាអោយមេដឹកនាំប្រទេស អ៊ីរ៉ាក់ ចូរបញ្ឈប់   អំពើហឹង្សា  ប្រទេស ទៅនឹងរដ្ឋ អ៊ីស្លាមជ្រុលនិយម jihadists ។

ច្រើនជាងនេះទៅទៀត ពោលនៅគ្រប់ទីកន្លែង ក្នុងទីក្រុង យ៉ាងហោចណាស់ មនុស្ស ១៧ នាក់បាន សម្លាប់ បន្ទាប់ពីមានករណីបំផ្ទុះគ្រាប់បែកអត្តឃាត  ជាច្រើនលើកច្រើនសា  ។  គួរបញ្ជាក់ថា ដោយ មើលឃើញថា វិបត្តិសង្គ្រាម នៅក្នុងប្រទេសមួយនេះ កាន់តែ អាក្រក់ឡើងៗ  រដ្ឋាភិបាល លោកអូបា ម៉ា បានសម្រេចចិត្ត បញ្ជូន ក្រុមប្រឹក្សា  យោធា    ប្រមាណ ១៣០ នាក់ ផ្សេងទៀត ចូលមកទឹកដីប្រ ទេសអ៊ីរ៉ាក់ ក្នុងគោលបំណងផ្តល់ជាការគាំពា រ ដោយ មានការប្រឹក្សា​យោបល់ ដោយពុំមានការចូល ដៃក្នុងការវាយប្រហារ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ


Tags: Int news World news Breking news Unt news Iraq Obama US USA