CamNews

ព័ត៌មានអន្តរជាតិ 

ស្រីៗក្រមុំ វ័យក្មេង ធ្វើដំណើរឆ្លងប្រទេស ទៅចូលដៃ ជាមួយ ISIS ហេតុតែចង់បានប្តី កំពូលអ្នកប្រយុទ្ធ?

ព័ត៌មានអន្តរជាតិ ៖ ស្រីៗវ័យក្មេង ច្រើនដល់ទៅ ១២ នាក់ បានព្យាយាមធ្វើដំណើរចាកចេញពីទីក្រុង Melbourne ប្រទេស អូស្រ្តាលី ទៅចូលរួមជាមួយ​​ នឹង ក្រុមឧទ្ទាម រដ្ឋអ៊ីស្លាមជ្រុលនិយម ISIS នេះបើ តាមការគូសបញ្ជាក់អោយដឹង ពីមន្រ្តីប៉ូលីសអូស្រ្តាលី ។


ប្រភពដដែលបន្តអោយដឹងថា ៖ បណ្តាស្រីៗវ័យ ក្មេងទាំង ១២ នាក់  នោះ មានវ័យចន្លោះពី ១៨ ទៅ ២៩ ឆ្នាំ ត្រូវបានជ្រើសរើសអោយចូលក្រុម ISIS តាម រយៈបណ្តាញទំនាក់ទំនងសង្គម ។ ៥ នាក់ ក្នុង ចំណោម ១២ នាក់ បច្ចុប្បន្នភាព ពួកគេកំពុងតែរស់នៅ ជាមួួយ នឹងសមាជិក ISIS នៅក្នុងតំបន់មាន ជម្លោះ នេះបើយោងតាមការស៊ើបអង្កេត ជាពិសេស និង ឯករាជ្យ  ពី   សំណាក់ មន្រ្តីប៉ូលីស មកពីទី ក្រុង Victoria ។ គួររំឮកថា និន្នាការមួយនេះ បានញ៉ាំងអោយមានការ  ព្រួយបារម្ភជាខ្លាំង ចាប់តាំងពី ពាក់កណ្តាលឆ្នាំ ២០១៤ មកម្ល៉េះ អំពី ពលរដ្ឋ អូស្រ្តាលី ធ្វើដំណើរទៅ កាន់ ទឹកដី មជ្ឈឹមបូពា៍ ចូលរួម ប្រយុទ្ធជាមួយនឹងក្រុម ឧទ្ទាម សាហាវ ISIS ។


រដ្ឋាភិបាលប្រទេសអូស្រ្តាលី ឆាប់ៗខាងមុខនេះ នឹងបង្កើតច្បាប់ថ្មី ដែល នឹងអនុញ្ញាតអោយមានការ ដកហូតសិទ្ធជាពលរដ្ឋអូស្រ្តាលី ចំពោះបុគ្គលណាមួយដែលធ្វើដំណើរ  ទៅ ចូលរួមប្រយុទ្ធនៅក្នុងប្រ ទេស អ៊ីរ៉ាក់ និង ស៊ីរី ។ បន្ថែមពីលើនេះ ក្រុមមនុស្សកំពុងតែធ្វើការ នៅ  ក្នុងទឹកដី ប្រទេស អូស្រ្តាលី តែមានគោលគំនិតចម្បង ជួយគាំទ្រដល់ក្រុមឧទ្ទាមនៅក្រៅប្រទេសនេះ  ក៏ក្លាយជាមុខសញ្ញាចម្បង ក្នុងការជីកឬសគល់ដូចគ្នាដែរ ពី អាជ្ញាធរ ក្នុងស្រុក ។ គួរបញ្ជាក់ថា កងកម្លាំង Task Force Pax ត្រូវ បានបង្កើតឡើង អំឡុង  ខែ  មេសា កន្លងទៅនេះ ភារ  កិច្ចចម្បង តាម ដាន ប្រជាពលរដ្ឋ Victorians ដែលរងនូវភាពមន្ទិលសង្ស័យថាបានចូលដៃសហការណ៍ ជាមួយនឹង ក្រុមបះបោរ ។គួររំឮកថាកាល ពីពេលកន្លងទៅនេះ មានសេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានបរទេស អោយដឹងថា ក្រុមនារីមួយ ចំនួនពីចក្រភពអង់គ្លេស បានធ្វើដំណើរ ដល់ទឹកដី ស៊ីរី និងអ៊ីរ៉ាក់ មិនត្រឹមតែចូលដៃ ប្រយុទ្ធនោះទេ ប៉ុន្តែបានយកសមាជិក ISIS ជាប្តីថែមទៀតផង៕

ប្រែសម្រួល ៖ កុសល

ប្រភព​ ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Egypt ISIS Australia