CamNews

ព័ត៌មានជាតិ 

ឈឺចាប់ហួសថ្លែង ពេលឃើញគេ បណ្តើរគូដណ្តឹង ចូលគម្ពោតព្រៃ តាមមើលឃើញ គេកំពុងរំលោភ

កណ្តាល៖ យុវជនម្នាក់ដោយសារតែ នាងជាគូរដណ្តឹង ហើយស្រលាញ់ខ្លាំងពេកក៏តែងតែ ដើរលបមើលនាង ជារៀងរាល់ថ្ងៃ ស្រាប់តែជាចៃដន្យ ថ្ងៃមួយក៏ប្រទៈឃើញគូរដណ្តឹងរបស់ខ្លួន ត្រូវបានគេបណ្តើរចូលគម្ពោតព្រៃ ក៏មានការងឿងឆ្ងល់ តាមទៅមើលស្រាប់តែ ឃើញនាងត្រូវបាន គេកំពុងរំលោភ ហើយបានដើត្រឡប់មកផ្ទះវិញ ទាំងក្តុកក្តួលចិត្ត។  គូរដណ្តឹង រួមនឹងប្រុសជាជនសង្ស័យ បានដើរត្រឡប់មកផ្ទះ តាមក្រោយ ហើយនារីរង គ្រោះបានមកដាក់ពាក្យបណ្តឹង ឲ្យនគរបាលជួយរក យុត្តិធម៌ឲ្យនាង ។ហេតុការនេះបានកើតឡើងកាល ពីវេលាម៉ោងប្រហែលជា៩ និង៣០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅចំណុចបឹងអន្កុងក្រោយភូមិ ក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។

កម្លាំងនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះប-ធ-ត ធីតា ភេទស្រី អាយុ១៨ឆ្នាំ មានមុខរបរជាកសិករ មានស្រុកកំណើតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ  ចំណែកជនសង្ស័យមានឈ្មោះ អ៊ុន ឆ័ង ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិ ក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។

នគរបាលបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះ បានទៅឃ្វាលពពែម្នាក់ឯង នៅកន្លែងកើតហេតុ ហើយនាពេលនោះដែរ គូរដណ្តឹងរបស់នាងឈ្មោះ បិន ធារ៉ា បានដើរទៅលួចមើលគូរដណ្តឹងរបស់ខ្លួន ព្រោះតែក្តីស្រឡាញ់ ប៉ុន្តែជាចៃដន្យស្រាប់តែប្រទះឃើញគូរដណ្តឹងរបស់ខ្លួន ត្រូវបានប្រុសម្នាក់ បណ្តើរចូលទៅក្នុងគម្ពោតព្រៃបាត់ ទើបកើតមានការងឿងឆ្ងល់ ហើយបានដើរទៅមើលស្រាប់តែប្រទះឃើញ គូរដណ្តឹងរបស់ខ្លួន ត្រូវបានប្រុសខាងលើ រំលោភយ៉ាងត្រេកត្រអាលបំផុតទើប កើតការហួសចិត្ត ហើយក៏បានដើរត្រឡប់មកផ្ទះវិញ ចំណែកឯគូដណ្តឹង របស់គេ និងប្រុសជាជនសង្ស័យបានដើមកតាមក្រោយ ទៅផ្ទះរៀងខ្លួន លុះដល់ម៉ោង ២៤និង៤០នាទី ថ្ងៃដដែលជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង ឲ្យនគរបាល ប៉ុស្តិ៍ ជួយរកយុត្តិធម៌ ។

សូមបញ្ជាក់ថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៥ ជនរងគ្រោះបានមកស្នាក់នៅផ្ទះ របស់ឈ្មោះអ៊ុក សំបូរ ក្រោយមក អ៊ុក សំបូរ បានដណ្តឹងជនរងគ្រោះ ឲ្យទៅកូនរបស់គាត់ឈ្មោះ ប៊ិន ធារ៉ា ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kandal