CamNews

យានយន្ត 

ចេញលក់លើទីផ្សារហើយ MV Agusta F4 RC 2015 តម្លៃជាង ៣៧០០០ ដុល្លារ

យានយន្ដ៖ ក្រុមហ៊ុនផលិតម៉ូតួ​ MV Agusta ដែលមានទីតាំងស្ថិតក្នុងប្រទេសអ៊ីតាលី បានសម្រេចស្នាដៃស៊េរីថ្មីមួយទៀតហើយ គឺ​ MV Agusta F4 RC 2015 ដែលមានរាងទំនើប ធំ សង្ហាព្រមទាំងរឹងមាំ ។ 

យោងតាមកាបង្ហាញរបស់​ គេហទំព័រពាណិជ្ជកម្មអន្ដរជាតិ​បានឲ្យដឹងថា​ ម៉ូដែល MV Agusta F4 RC ស៊េរីឆ្នាំ 2015 គឺជាប្រភេទម៉ូតូធំ ដែលប្រើប្រាស់សមត្ថភាពរូបរាងសង្ហា ហាប់រាំងមាំ ព្រមទាំងកម្លាំងខ្លាំង ដើម្បីចូលខ្លួនវាយលុកទីផ្សារ ក្នុងឆ្នាំ ២០១៥ នេះ ។ ជាមួយនឹងការលើកឡើងនេះផងដែរ MV Agusta F4 RC ស៊េរីឆ្នាំ 2015 ប្រើសមាសភាពកម្លាំង ៤ ម៉ាស៊ីន និង ១០០០ សេសេ ត្រូវនឹង ២១០ សេះ ដែលអាចបញ្ជា​ល្បឿនបានដល់ទៅ ៣០០ គ.ម/ម៉ោង ។ ចំពោះតម្លៃវិញគឺ ៣៧០០០ ដុល្លារ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Topspeed


Tags: vehicle 2015 MV Agusta F4 RC