CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាប់តែជាស្រីស្អាត បែរជាធ្លាក់ខ្លួន ជាស្រីរូបអាក្រក់ ស្បែកដណ្តប់ឆ្អឹង រហូតដល់ស្លាប់ ព្រោះម្តាយក្មេក

ព័ត៌មានអន្តរជាតិ ៖ ស្ថិតនៅក្នុងវ័យទើបតែ ២៦ ឆ្នាំ នារីម្នាក់ មានឈ្មោះថា Yang Tian Tian ត្រូវបានរក អោយឃើញថា ជោគវាសនារបស់នាង បានប្រែប្រួលមួយរំពេចពោលធ្លាក់ខ្លួនឈឺសល់តែស្បែកដណ្តប់ ឆ្អឹងក្នុងរយៈពេលខ្លី បន្ទាប់ពីនាងបានកើតជម្ងឺ លែងមានការលូតលាស់ខួរក្បាល (brain atrophy)ដោយ នៅក្នុងនោះជម្ងឺមួយនេះ ធ្វើអោយខួរក្បាលរបស់នាង រួញ លែងលូតលាស់ និងគ្មានដំណើរការប្រក្រតី

បន្ថែមពីលើនេះ ក្រោយពីធ្លាក់ខ្លួនឈឺ អ្វីដែលនឹកស្មានមិនដល់នោះគឺថានាងត្រូវបានស្ថិតនៅក្រោមការ មើលថែស្រ្តីជាម្តាយក្មេក ដោយនៅក្នុងនោះ ជម្ងឹរបស់នាង អាចកើតឡើងទៅបាន    ក្រោយ ពីនាងបាន ព្យាយាមលាបថ្នាំសម្លាប់ខ្លួន មិនបានសម្រេច ក្រោយពីបានរកឃើញថា ស្វាមីរបស់ខ្លួន  លួចមានស្រីថ្មី មិនត្រឹមតែប៉ុណ្ណោះ ស្រ្តីជាម្តាយក្មេក ត្រូវជាម្តាយបង្កើត ស្វាមីខ្លួន ដោយមិនត្រឹមតែ មិនគាំទ្រនាងនោះ ទេតែ បែរជាកាន់ជើង បុរសជាកូនបង្កើតខ្លួនឯងទៀត ដោយនិយាយថា បុរសឯណោះ មិនចេះខូចខិល

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ជោគវាសនា របស់កាន់តែមានសភាពអាក្រក់  ពោល  ក្រោយពីនាង បានធ្លាក់ខ្លួនឈឺមក ត្រូវបានក្រុមគ្រួសារ ខាងស្វាមី ដែលមានម្តាយក្មេក ជាអ្នកមើលថែ  ដោយនៅក្នុង នោះរហូតមកទល់នឹងពេលបច្ចុប្បន្នភាព ថ្ងៃទី ១ សីហា នាងក៏បានស្លាប់បាត់បង់ជីវិត ផ្ទាល់  តែម្តង ក៏ ដោយសារតែភាពអត់ឃ្លាន សល់តែស្បែក ដណ្តប់ឆ្អឹង ។

ខណៈមានការសាកសួរទៅលើស្រ្តីជាម្តាយក្មេក ហេតុអ្វីបានជានាងធ្លាក់ខ្លួន យ៉ាងដូច្នេះ រហូតដល់ថ្នាក់ គ្មានអ្វីទទួលទាន ស្រ្តីចំណាស់ជនជាតិចិន រស់នៅ Shandong គូសបញ្ជាក់អោយដឹងថា  ក្នុងរយៈពេល ២ ទៅ ៣ ខែចុងក្រោយនេះ ក្នុងផ្ទះគ្មានអ្វីទទួលទាន អោយបានគ្រប់គ្រាន់នោះទេ ។  គួរបញ្ជាក់ថា​ រឿង ហេតុការណ៍ នឹកស្មានមិនដល់ ដោយបានរកឃើញ នារីជាកូនប្រសារ ជាជនរងគ្រោះ    ស្លាប់បាត់បង់ជី វិដោយសារតែការបង្អត់អាហារ សល់តែស្បែកដណ្តប់ឆ្អឹង បាន បែកការណ៍ឡើង  នៅពេលដែលក្រុមគ្រួ សារជនរងគ្រោះ ទៅលេងផ្ទះខាងស្វាមី របស់នាង ពួកគេពិ តជារន្ធត់ជាខ្លាំង  នៅពេលដែលបានឃើញ យ៉ាងដូច្នេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Int news World news Breking news Unt news China Hong Kong