CamNews

កីឡា 

Floyd Mayweather ឈ្នះ Manny Pacquiao ដោយពិន្ទុ

ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍ប្រកួតដ៏ធំ ប្រចាំសតវត្សកាលពីម្សិលមិញរវាង Floyd Mayweather ប៉ះជាមួយ Manny Pacquiao ត្រូវបានស្ដែងឡើងនូវលទ្ធផល Floyd Mayweather ឈ្នះកីឡាករ Manny Pacquiao ដោយពិន្ទុ ។ 

ព្រឹត្ដិការណ៍ប្រកួតដ៏កក្រើកពិភពលោក កាលពីថ្ងៃម្សិលមិញលើ សង្វៀនប្រកួត MGM Grand ក្នុងទីក្រុង Las Vegas រវាងម្ចាស់ខ្សែក្រវ៉ាត់ WBO គឺ Manny Pacquiao ប៉ះជាមួយ ម្ចាស់ខ្សែក្រវ៉ាត់ WBC គឺ Floyd Mayweather​ បានបង្ហាញលទ្ធផលជា​ឯកច្ឆ័ន្ធ គឺ Floyd Mayweather យកឈ្នះលើ Manny Pacquiao ​ដោយពិន្ទុ ។

យោងតាមការសម្រេចផ្ដល់ពិន្ទុរបស់ ចៅក្រមទាំងបីក្នុងទឹកប្រកួតនីមួយៗ ចៅក្រមទី១ គឺលោក Glenn Feldman, ចៅក្រមទី២​ គឺលោក Burt Clements និង ចៅក្រមទី៣ គឺលោក Dave Morentti បានសម្រេច​ថា Floyd Mayweather ទទួលបានពិន្ទុច្រើន ជាង​ Manny Pacquiao ​បន្ទាប់ពីបូកសរុបទាំង ១២ ទឹក ។ 

ទន្ធឹមនឹងការសម្រេចផ្ដល់ពិន្ទុពី​ចៅក្រមទាំង​៣នាក់ ដោយ Floyd Mayweather ជាអ្នកទទួលបាន​ជ័យ​ជំនះ​​​​នោះ ក៏មានការផ្ទុះឡើងនៅការិះគន់យ៉ាងខ្លាំងផងដែរ ស្ទើតែ ៨០ គាគរយនៃអ្នកចូលរួមទស្សនា មិនយល់ស្រប នឹងសម្រេចនោះឡើយ មិនត្រឹមតែប៉ុណ្ណោះ បើសូម្បីតែកីឡាករ Manny Pacquiao ​ផ្ទាល់ក៏​មិនអស់ចិត្ដដែរថា គាត់បែជាចាញ់ទៅវិញ។

ស្របនឹងការបរាជ័យនេះ Pacquiao បានទទួចថា គាត់បានវ៉ៃចូលច្រើនណាស់ដែរ​ ដែលជឿជាក់ណាស់​ថា​នឹងទទួលបានជ័យជំនះប៉ុន្ដែនៅតែចាញ់ដដែល​។ 

ថ្វីត្បិតតែការប្រកួតនេះ មិនបានផ្ដល់ឲ្យនូវលទ្ធផលជោគជ័យ ក៏ពិតមែន ប៉ុន្ដែសម្រាប់សម្លេងគាំទ្ររបស់​ Manny Pacquiao កាន់តែកើនឡើងទ្វេដង​ ទាំងប្រជាជាតិហ្វីលីពីន និង ខាងក្រៅ។ ប៉ាក់គីអៅ នៅតែ​ញញឹម និង មានមោទនភាពចំពោះការសម្រេចលទ្ធផល បើទោះបីជាគាត់ចាញ់ក៏ដោយ​ ។ ហើយមិនត្រឹមតែប៉ុណ្ណោះ គាត់ក៏សូមលើកដៃសំពះដល់ប្រិយមិត្ដទាំងអស់ ដែលបានស្រលាញ់នឹងគាំទ្រគាត់ រហូត​មក ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ CNN,BBC


Tags: boxing news Manny Pacquiao