CamNews

កីឡាអន្តរជាតិ 

Barcelona ធ្លាក់ចេញពី Champion League ទៀតហើយក្នុង រដូវកាលនេះបន្ទាប់ពីចាញ់ Atletico (មានវីដេអូ)

កាលពីជើងទី ១ នៅក្នុងការប្រកួត Champion League រវាងក្រុម Barcelona និង Atletico Madrid លទ្ធផលគឺ បានត្រឹម ១ ទល់ ១ ដែលគេបាន កត់សំគាល់ថា ទំរង់លេង Barcelona បានធ្លាក់ចុះ​យ៉ាងខ្លាំង នៅពេលនោះ ដែលគេសង្ឃឹមថា នឹងអាចស្រោចស្រង់ វិញបាននៅ ជើងទី ២ នេះ តែវាមិនដូចអ្វីដែល យើងគិតឡើយ ។



ក្នុងជើងទី ២ នេះ Barcelona ធ្វើដំណើរទៅកាន់ ទឹកដីរបស់ក្រុម Atletico Madrid ដើម្បី សង សឹក បញ្ជីចាស់ ។ ការប្រកួត គ្រាន់តែចាប់ផ្តើមបាន ៥ នាទីសោះ Atletico បានធ្វើអោយ ទស្សនិកជនរបស់ខ្លួន សប្បាយចិត្ត យ៉ាងខ្លាំង ដោយស៊ុតចូល មួយគ្រាប់ ដោយកីឡាករ Koke ។ ការប្រកួត ក៏ចាប់ផ្តើមមាន កំដៅ ពុះកញ្ជ្រោល របស់ Barcelona សាយភាយ ពេញទីលាន តែនៅតែមិនអាច សងស្មើវិញបាន ។ ចប់តង់ទី ១ បានត្រឹមអោយ Atletico Madrid នាំមុខ ១ ទល់ ០ លើ Barcelona ។ ចូលមកដល់ តង់ទី ២ ក្រុមទាំង ២ នៅតែមិនអាច បន្ថែមគ្រាប់បាល់បាន មានតែបន្ថែម កាតលឿងប៉ុណ្ណោះ ។ ចប់ការប្រកួត Atletico Madrid ឈ្នះក្រុម Barcelona ១ ទល់ ០ (២-១) ដូចនេះ Atletico Madrid ឡើងបន្តទៅវគ្គ ពាក់ កណ្តាលផ្តាច់ព្រ័ត្រ ជាមួយនិងក្រុម Real Madrid, Bayern Munich និង Chelsea ៕

 

ដោយ ៖ កុសល
ប្រភព ៖ livescore,youtube 


Tags: football barcelona atletico madrid champion league