ព័ត៌មានអន្តរជាតិ ៖ រូបភាពថ្មីពីប្រព័ន្ធផ្កាយរណប បានចេញផ្សាយនៅថ្ងៃអង្គារ ទី២២នេះ បង្ហាញពីតំបន់ ដែលយន្តហោះ ម៉ាឡេស៊ី ជើងហោះហើរ MH17 បានធ្លាក់នៅតំបន់ ភាគខាងកើត ប្រទេស អ៊ុយក្រែន កាល ពីថ្ងៃព្រហស្បតិ៍ ទី១៧កន្លងទៅ បណ្តាលឲ្យមនុស្ស ២៩៨នាក់បានស្លាប់។ រូបភាពនេះត្រូវបានថត កាលពីថ្ងៃអាទិត្យ ទី ២០ កន្លងទៅ ដោយក្រុមអ្នកវិភាគដែនអាកាស Airbus Defence & Space and All Source Analysis បង្ហាញពីទីតាំងធ្លាក់ដំបូង ជាកន្លងែដែលត្រូវបានរកឃើញ ម៉ាស៊ីនយន្តហោះ និងផ្នែក ដ៏ធំមួយទៀតរបស់ យន្តហោះ ត្រូវបានឆេះ នៅទីវាលមួយ ដែលមានចម្ងាយ ៣.២គីឡូម៉ែត្រ ពីកន្លែង រកឃើញ ម៉ាស៊ីនយន្តហោះ៕
ប្រភព ៖ ស៊ិនហួរ និង ដើមអម្ពិល