CamNews

កីឡាអន្តរជាតិ 

Louis van Gaal ពើង​ទ្រូង បង្កើន​ហិច្ឆិតា​របស់​ខ្លួន មុន​ពេល​ប៉ះ​​ជា​​មួយ Chelsea នៅចុងសប្ដាហ៍នេះ

ព័ត៌មានកីឡា៖ Louis van Gaal កំពុងតែបង្កាត់ភ្លើងមហិច្ឆិតារបស់ខ្លួន នៅក្នុងការវាយប្រហា Chelsea ដែលជាក្រុមកំពុងមានពិន្ទុឈានមុខគេ នៅរដូវកាល Premier League នេះ។ 

ក្រុម Chelsea និង Manchester United និងត្រូវប្រឈមមុខដាក់គ្នានៅថ្ងៃអាទិត្យ ទី ២៦ ខែ តុលា ឆ្នាំ ២០១៤ ។ សមត្ថភាព Chelsea ក្នុងរដូចកាលនេះ មិនធម្មតាឡើយ តួយ៉ាងពិន្ទុរបស់ក្រុមស្ថិតនៅ លំ​ដាប់​ថ្នាក់ខ្ពស់ជាងគេ ប៉ុន្ដែខណៈពេលមុននេះបន្ដិច ថ្នាក់ដឹកនាំក្រុម Manchester United បានទទួចថា ក្រុមរបស់គាត់ពិតជាអាចយកឈ្នះ លើ Chelsea។​

មូលហេតុដែលគាត់មានទំនុកចិត្ដយ៉ាងនេះ គឺដោយសារតែលទ្ធិផលការប្រកួតជាមួយ  West Brom កីឡាករ​​ខ្សែប្រយុទ្ធ Daley Blind រកពិន្ទុឲ្យក្រុមស្មើការប្រកួតនៅនាទីចុងក្រោយ។ ហើយក្ដីសង្ឃឹមរបស់ក្រុមនៅពេលនេះ ពិតជាអាចឈ្មះ បើតាមពាក្យសម្ដីរបស់គាត់។ បន្ថែមពីលើនេះទៅទៀត គាត់បាននិយាយ​ថា វាជារឿងមួយមើលមិនឃើញទេ ពីព្រោះគាត់ជឿជាក់លើគោលជំហររបស់ខ្លួន ហើយគាត់និង ធ្វើឲ្យបានល្អដូចកាលដែលគាត់នៅ ក្នុងក្រុម Barcelona ។ 

សម្រាប់ប្រជាប្រិយភាព​ Chelsea​ និង Manchester City គ្រប់គ្នាបានដឹងឮអស់ទៅហើយ សុទ្ធតែស្ថិតក្នុង​លំដាប់ពិន្ទុល្អនៃការប្រកួត ប៉ុន្ដែក្នុងទស្សនៈរបស់ Mancher United គិតថា ខ្លួនគេពិតជាអាចកាច់បំបាក់​ពួកគេទាំងពីរបាន។ 

រង់ចាំទស្សនា ថាតើ Mancher United ពិតជាអាចកាច់បំបាក់ Chelsea មែនដែរឬទេនៅចុងសប្ដាហ៍​នេះ?




ដោយ៖ អឿ អ៊ុយ
ប្រភព៖ BBC & MIRROR 

 


Tags: Sport News Manchester United Chelsea