ព័ត៌មានអន្តរជាតិ ៖ មន្ទីរបញ្ចកោណសហរដ្ឋអាមេរិក គូសបញ្ជាក់ ថ្ងៃសុក្រ ម្សិលមិញនេះ អោយ ដឹងថា អ្នកជំនាញកុំព្យូទ័រ មកពីក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម ដែល ទទួលរ៉ាប់រង ក្នុងការប្រកាស រើសសមាជិកថ្មី ក៏ដូចជា វាយលុកប្រព័ន្ធកុំព្យូទ័រនោះ ត្រូវបានសម្លាប់ដោយជោគជ័យហើយ តាម រយៈការវាយប្រហារ តាមអាកាស របស់សហរដ្ឋអាមេរិក អំឡុងសប្តាហ៍នេះ ។
ទំនួលខុសត្រូវរបស់លោក គឺកៀងគរសមាជិកថ្មីអោយស្ម័គ្រចិត្តចូលដៃជាមួយនឹងក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយមរបស់ខ្លួន ។ មិនត្រឹមតែប៉ុណ្ណោះ លោកមានទំនួល ខុស ត្រូវមួយផ្សេងទៀត នោះគឺ ចេញផ្សាយនូវព័ត៌មានលម្អិត យោធាអាមេរិម បុគ្គលិករដ្ឋា ភិបាលសហរដ្ឋអាមេរិក ប្រមាណជាង១៣០០ នាក់ ទៅដល់ក្រុមណាមួយដែលស្វែង រក ការប្រើអំពើហឹង្សាងោយផ្ទាល់ ប្រឆាំងនឹង រដ្ឋា ភិបាលសហរដ្ឋអាមេរិក ។
យោងតាមកាសែតសហរដ្ឋអាមេរិក The Hill ចុះផ្សាយអោយដឹងថា មន្រ្តីផ្លូវការ ការពារជាតិសហ រដ្ឋអាមេរិក មានជំនឿជាក់ Hacker ក្រុម ISIS ឈ្មោះ Hussain ក៏ ធ្លាប់ ជាបុគ្គលមួយ ដែលនៅពី ក្រោយការវាយប្រហារ គណនី Youtube និង Twitter នៃបញ្ជាការដ្ឋាន កណ្តាល សហរដ្ឋអាមេរិក កាលពីដើមឆ្នាំនេះដូចគ្នាដែរ ។ ប្រភពបន្តអោយដឹងថា បុគ្គលរូបនេះ គឺជាបុគ្គលគ្រោះថ្នាក់បំផុត ពីព្រោះគាត់មានសមត្ថភាព បច្ចេកទេសកុំព្យូទ័រ ដ៏កំពូល ខណៈ មាននិន្នាការខ្ពស់ ចង់តែសម្លាប់ ពលរដ្ឋអាមេរិក ដោយគៀងគរអ្នកឯទៀត មកសម្លាប់ពលរដ្ឋអាមេរិកថែមទៀតផង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ