CamNews

ព័ត៌មានអន្តរជាតិ 

ស្វែងរកយន្តហោះ ម៉ាឡេស៊ី MH370 បាត់ខ្លួន ចំណាយប្រាក់ដល់ទៅ ១០០ លានដុល្លារ នៅតែពុំមាន តម្រុយ

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស newsinfo  អោយដឹងថា       ក្រុមអ្នកវិភាគបានលើកឡើងថា ការស្វែងរកយន្តហោះម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួន ត្រូវបានចំណាយ លុយច្រើនជាងគេបំផុត នៅក្នុងប្រទេសសាស្ត្រ នៃការបាត់យន្តហោះ ហើយក៏ពុំទទួល បានតម្រុយអ្វីដែរ។

គួររំឭកថា លោក Ravikumar Madavaram អ្នកជំនាញខាង អាកាសចរណ៍មកពី Frost & Su- llivan Asia Pacific បាននិយាយថា ម៉ាឡេស៊ី អូស្ត្រាលី និង  ចិន  ជាប្រជាជនជិះនៅលើ យន្ត ហោះដែលបាន     បាត់ខ្លួនច្រើនជាងគេបំផុត  ហើយបើតាមការប៉ាន់ប្រមាណ ការស្វែងរក យន្តហោះនេះ បានចំណាយសរុបប្រមាណជា ១០០លានដុល្លារអាមេរិក។

មិនត្រឹមតែប៉ុណ្ណោះ ប្រភពដដែល បន្តអោយដឹងថា លោកបានបន្តទៀតថា លោកពិបាកក្នុង ការ កំណត់ថា ប្រតិបត្តិការទាំងមូល    មានតម្លៃប៉ុន្មាន ប៉ុន្តែលោកអាច ប៉ាន់ប្រមាណថា តម្លៃ វាគឺប្រហែល ១០០លានដុល្លារអាមេរិក ហើយវានឹងអាចកើនឡើង ខ្ពស់ជាងនេះទៅទៀត បើសិនជាបណ្ដាល ប្រទេសធំៗនៅ តែបន្តស្វែងរក។

គួរបញ្ជាក់ថា លោក Ravikumar Madavaram បានប្រាប់ទីភ្នាក់ងារ AFP ថា សហរដ្ឋអាមេរិក បានចំណាយលុយ ៧,៣លានដុល្លារអាមេរិក ក្នុងការស្វែងរកយន្តហោះ MH370 ប៉ុន្តែ ប្រទេស ផ្សេងៗមិន បានបញ្ជាក់នោះទេ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ newsinfo


Tags: Asia Int news Breaking news Unt news Vietnam Plane crash