CamNews

ព័ត៌មានជាតិ 

ស្រ្តីខារ៉ាអូខេ ៥នាក់ និងថៅកែ ត្រូវបានសមត្ថកិច្ច ធ្វើឃាត់ខ្លួន

តាកែវ ៖ នៅក្នុងប្រតិបត្តិការ ក្នុងការចុះបង្រ្កាបទីតាំង ខារ៉ាអូខេមួយកន្លែង ដែលមានយីហោ « បុប្ឋាកំពង់ចក៣៣៣» ដែលមានទីតាំង ស្ថិតនៅក្នុងឃុំព្រៃល្វា ស្រុកព្រៃកប្បាស កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ សមត្ថកិច្ចខេត្ត តាកែវ បានធ្វើការឃាត់ខ្លួនស្រ្តី ខារ៉ាអូខេចំនួន ៥នាក់ ព្រមទាំងបុរសថៅកែខារ៉ាអូខេម្នាក់ ដែលជាម្ចាស់ទីតាំង ។

យោងតាមលោកសមត្ថកិច្ចខេត្តតាកែវ បានប្រាប់ឲ្យដឹងថា នៅក្នុងការចុះបង្រ្កាបទីតាំង ខារ៉ាអូខេខាងលើ គឺមានការ ចូលរួមពីសមត្ថកិច្ចនាយកដ្ឋានជួញដូរ និងការពារអនីតិជន ក្រសួងមហាផ្ទៃ ព្រមទាំងលោកព្រះរាជអាជ្ញារង ខេត្ត តាកែវផងដែរ ។ ហើយការចុះបង្រ្កាបទីតាំងនោះ គឺបន្ទាប់ពីសមត្ថកិច្ចទទួលព័ត៌មានថា ទីតាំងខារ៉ាអូខេខាងលើ មាន ការលួចបម្រើសេវាផ្លូវភេទ ដោយជ្រកក្រោមស្លាកខារ៉ាអូខេ ។

បើតាមសមត្ថកិច្ច នៅក្នុងការចុះបង្រា្កប ទីតាំងខារ៉ាអូខេនោះ ក្រៅពីឃាត់ខ្លួនស្រ្តីខារ៉ាអូខេ ចំនួន៥នាក់ និងបុរសចាក់ ឌីសម្នាក់ ព្រមទាំងថៅកែផងនោះ សមត្ថកិច្ចក៏បានរឹបអូសបានវត្ថុតាងមួយចំនួន ដែលមានរួមមាន ស្រោមអនាម័យ ជាច្រើនប្រអប់ និងគ្រឿងញៀនមួយចំនួនផងដែរ ។

បច្ចុប្បន្នស្រ្តីខារ៉ាអូខេទាំង៥នាក់ ដែលជាជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរសង្គមកិច្ច និងយុវនីតិ សម្បទា ដើម្បីយកទៅណែនាំ និងអប់រំ ដោយឡែកបុរសដែលជាថៅកែ ត្រូវបានបញ្ជូនទៅកាន់តុលាការខេត្តតាកែវ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Takeo