CamNews

បច្ចេកវិទ្យា 

ក្រុមហ៊ុន Samsung ណែនាំផលិតផលម៉ាស៊ីនបោកគក់ និងម៉ាស៊ីនបូមធូលី ដើម្បីជួយសម្រួលកិច្ចការផ្ទះ

ក្រុមហ៊ុន Samsung Electronicsដែលជាក្រុមហ៊ុនទទួលបានចំណាត់ថ្នាក់លេខមួយ ផ្នែកគំនិតច្នៃប្រឌិត លើឧបករណ៍ ប្រើប្រាស់ក្នុងគេហដ្ឋាន បានដាក់បង្ហាញបច្ចេកវិជ្ជាទំនើប ប្លែកផ្សេងទៀតទៅ  លើម៉ាស៊ីន បោកសម្លៀកបំពាក់ និងមនុស្ស យន្តបូមធូលី ក្នុងពិព័រណ៌ផលិតផលអន្តរជាតិ CES 2015 ។ ឧបករណ៍ ទំាង 2 នេះ ត្រូវបានរចនាឡើងដើម្បីលើកកម្ពស់ បទពិសោធន៍  ផ្នែកគេហដ្ឋាន ដើម្បីជីវិតរស់នៅឲ្យកាន់ តែប្រសើរឡើងសម្រាប់អតិថិជន ដែលផ្តោតលើភាពងាយស្រួល និងប្រសិទ្ធភាពលើការងារ ផ្ទះសម្បែង ក្រៅពីនេះ ឧបករណ៍ទំាងនេះមានសមត្ថភាពខ្ពស់ ជាមួយនឹងការរចនា   រូបរាង យ៉ាងស្រស់ស្អាត ដោយ រួមផ្សំជាមួយតួនាទីជាច្រើនទៀតផងដែរ។

 

ឆ្លងតាមសម្តីរបស់    លោក  John  Herrington   អនុ ប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រង ទូទៅផ្នែក សម្ភារៈ ប្រើប្រាស់ គេហដ្ឋានរបស់ក្រុមហ៊ុន Samsung     Electronicsអាមេរិកបាននិយាយថា "ក្នុង ពេល បច្ចុប្បន្ន គ្រួសារភាគច្រើនតែងតែរអ៊ូរអំពី បញ្ហារវល់កាន់តែខ្លាំង ហើយពួកគាត់ចង់បាន  ដំណោះស្រាយ ងាយស្រួលលើបញ្ហាបោកសម្លៀកបំពាក់ និងសម្អាតគេហដ្ឋាន។ ពួកគេកំពុងតែស្វែងដំណោះ ស្រាយដ៏ ប្រសើរដែលអាចជួយសម្អាតផ្ទះបានយ៉ាងមានប្រសិទ្ធិភាព ដូច្នេះពួកគេអាច   មានពេល វេលា ដើម្បីធ្វើ អ្វីផ្សេង"។ លោកក៏បានបន្តែមទៀតថា "ម៉ាស៊ីនបោកសម្លៀកបំបាក់ និងម៉ាស៊ីនបូមធូលី ប្រកបទៅដោយ បច្ចេក  វិជ្ជា   ច្នៃប្រឌិតខ្ពស់ និងរូបរាងរចនាទាន់សម័យស្រស់ស្អាត ។ គ្រប់ឧបករណ៍  ប្រើប្រាស់ក្នុងផ្ទះ  របស់ក្រុមហ៊ុន Samsung ផ្អែកលើការរួមបញ្ចូលដ៏ល្អលើ - ភាពសាមញ្ញ  សមត្ថភាព បច្ចេកវិជ្ជា និងការបង្កើតថ្មី"។


 ម៉ាស៊ីនបោកសម្លៀកបំពាក់បច្ចេកវិជ្ជាច្នៃប្រឌិតថ្មី

តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា បញ្ហាដ៏គួរឲ្យធុនទ្រាន់បំផុត នោះ   នៅពេលបោកសម្លៀកបំពាក់ គឺការបោកជម្រះ និងការលាងសម្អាតជា មុន   ។  គេហេដ្ឋានភាគច្រើនមិនមានឡាបូនៅក្នុងបន្ទប់បោក សម្លៀកបំពាក់ ដែលតម្រូវឲ្យលោកអ្នកត្រូវ ធ្វើការបោកជម្រះ   និង លាងសម្អាតនៅកន្លែង ផ្សេងមុននឹង យកសម្លៀកបំពាក់ទាំងនោះដាក់ក្នុងម៉ាស៊ីន។

ការច្នៃប្រឌិតថ្មីរបស់ម៉ាស៊ីនបោក    សម្លៀកបំពាក់   Samsung ភ្ជាប់មកជាមួយ Load Washer  សម្រាប់ ដំណោះ ស្រាយនេះ ជាមួយនឹងលក្ខណៈ      ពិសេសដ៏សាមញ្ញ  នោះ  គឺ  activewashTM ។ លក្ខណៈដ៏ អស្ចារ្យ របស់ម៉ាស៊ីនសម្លៀកបំពាក់ activewashTM នេះភ្ជាប់មកនូវ ឡាបូ   ជាមួយ    នឹងកាំរស្មីទឹក និង ការបោកសម្អាតផ្នែកខាងលើ។

លក្ខណភាពងាយស្រួលពី ឡាបូ នេះ គឺផ្តល់កន្លែងដោយឡែកសម្រាប់ធ្វើការបោក ជម្រះស្នាមប្រឡាក់ ខ្លំាង ដូចជាខោអាវកីឡា ឬសម្លៀកបំពាក់ដោយដៃដូចជាអាវរងារជាដើម។ បន្ទាប់ពីពេលធ្វើការបោក ជម្រះរួចរាល់ហើយ ការបោកសម្អាត និងទឹកត្រូវ បានបាញ់ចូលទៅក្នុងម៉ាស៊ីនយ៉ាងងាយស្រួល។

 

លក្ខណៈពិសេសទំាងអស់នេះ ជាដំណោះស្រាយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ដោះស្រាយ ការលាង សម្អាតនៅក្នុងការបោកគក់ជំនួសឲ្យស្នាមប្រឡាក់រីករាលដាលកាន់ច្រើនឡើងនៅផ្ទៃផ្សេងៗ ចៀស វាង ភាពគគ្រិច និងសន្សំសំចៃថាមពលបានច្រើន។

 

បចេ្ចកវិទ្យា activewash™ របស់ម៉ាស៊ីនបោកគក់ក៏បានបង្កើនល្បឿន ដំណើរការលាងសម្អាតជាមួយនឹង បច្ចេកវិជ្ជា SuperSpeed របស់ខ្លួន។ ជាមួយនេះ អ្នកប្រើប្រាស់អាចបោកសម្អាតធម្មតា នៃការបោកគក់ រយៈពេល activewashTM គឺជាកម្មវិធីដំណើរការថ្មីបំផុតរបស់ក្រុមហ៊ុន Samsung ក្នុងផ្តល់អត្ថប្រយោជ នៃបច្ចេកវិជ្ជាសន្សំសំចៃពេលវេលាខ្លី 36 នាទី។

ម៉ាស៊ីនបូមធូលីមនុស្សយន្តនៅក្នុងសម័យថ្មី

អស់រយៈពេលជាច្រើនឆ្នាំ, ម៉ាស៊ីនបូមធូលីមនុស្សយន្ត ត្រូវបានសន្យាថានឹងធ្វើការផ្លាស់ប្តូរការសម្អាត អោយ    កាន់តែប្រសើរ ប៉ុន្តែជាក់ស្តែងម៉ាស៊ីនបូមធូលីបែបបុរាណមិនបានបូមធូលី នៅ   លើកម្រាលព្រំ អោយ បានស្អាត។ ដោយហេតុនេះហើយបានជាយើងនិយាយអំពីការផ្លាស់ប្តូរកាន់តែប្រសើរជាមួយនឹង Samsung POWERbot VR9000 ថ្មី។ ម៉ាស៊ីនបូមធូលីមនុស្សយន្តដ៏មានអានុភាពនេះជាការរចនាឡើង ដោយ    បច្ចេកវិជ្ជាឈានមុខគេ និងលក្ខណៈពិសេសរបស់វាជួយធ្វើការ  ធ្ងន់សម្រាប់ ក្រុមគ្រួសារដែល មមា ញឹក ការងារ ខាងក្រៅ, ពីកម្រាលព្រំឈើ។

ការលាងសម្អាតរបស់វា គឺមិនធ្លាប់មានពីមុនមកជាម៉ាស៊ីន      បូម ធូលីមនុស្សយន្តទេ។ នេះជាប្រភេទ Digital Inverter Motor Inverter មានលក្ខណៈពិសេសកម្រិត នៃការបឺតធូលីរហូតដល់ទៅ 60 ដងច្រើន ជាង ជាងម៉ាស៊ីនបូមធូលីមនុស្សយន្តសាមញ្ញ សម្រាប់ការស្រូបធូលីនិងកំទេចកំទីផ្សេងទៀត នៅលើ កម្រាលព្រំ។

ម៉ាស៊ីនបូមធូលី POWERbot VR9000 ក៏មានលក្ខណៈពិសេសច្នៃប្រឌិតថ្មីល្អប្លែកគេ ដែលផ្តល់នូវចល នាបត់បែនបានយ៉ាងល្អពិសេស  ។ មិនដូចម៉ាស៊ីនបូមធូលីមនុស្សយន្តជាច្រើនផ្សេងទៀត កម្ពស់នៃ ការបំពេញ ការងារ FullView SensorTM ស្រូបយកធូលីតូចៗនៅគ្រប់ទីកន្លែង។ Easy PassTM Wheels អនុញ្ញាតឲ្យម៉ាស៊ីនបូមធូលីអាចផ្លាស់ទីនៅជុំវិញផ្ទះជាមួយភាពងាយស្រួលនិងការត្រួតពិនិត្យ។ Point Cleaning Technology អនុញ្ញាតឲ្យអ្នកដើម្បីបញ្ជាម៉ាស៊ីនបូមធូលីជាមួយនឹងការចុចបញ្ជាពីចម្ងាយ។

នៅពេលដែលបានបញ្ចប់ការសម្អាត ឬថ្មមានចុះខ្សោយ  POWERbot VR9000 នឹងបញ្ជាដោយខ្លួនរបស់ វា ផ្ទាល់ ឲ្យដើរត្រឡប់ទៅកាន់ទីតាំងសាកថ្មដោយខ្លួនឯងផ្ទាល់។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ទី កន្លែង ។ តាមរយៈការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែ ប្រសើរ ឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះ ស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើងមានបុគ្គលិកចំនួន 286.000 នាក់ នៅទូទំាង 80 ប្រទេស ដោយ មាន បរិមាណលក់ប្រចាំឆ្នាំ ចំនួន 216.7 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com។

ប្រភព ៖ Samsung Cambodia


Tags: Samsung Galaxy Tab Samsung Tablet Cambodia Smartphone Hightech Galaxy A