កណ្ដាល ៖ ប្រជាកសិកររស់នៅភូមិទួល ក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល មានភាពតក់ ស្លុតយ៉ាងខ្លាំង ក្រោយពី ប្រទះ ឃើញគោរបស់ខ្លួនទាំងពីរក្បាល ដែលជា កម្លាំងអូសទាញដ៏សំខាន់ ក្នុងវិស័យកសិកម្ម នោះ ត្រូវបានជនមិនស្គាល់ មុខលួចដឹកចេញ ពីក្រោលទាំងកណ្ដាលយប់ យកទៅពន្លាត់ កាប់សាច់បន្សល់ទុកតែឆ្អឹងនិងស្បែកជូនម្ចាស់ គោវិញ ។
អំពើចោរកម្មលួចគោ នៅតាមបណ្ដាខេត្ដ បូករួមទាំងខេត្ដកណ្ដាលនេះ ត្រូវបានគេមើល ឃើញថា កើតឡើង ជាញឹក ញាប់ក្នុងរយៈ ពេលចុងក្រោយនេះ ដែលធ្វើឱ្យប្រជាកសិករ បានជួបបញ្ហាមួយជាន់ទៀត បន្ទាប់ពីពួកគាត់ អស់កម្លាំង អូសទាញដ៏សំខាន់ជាសត្វគោ សត្វ ក្របី។
អំពើចោរកម្ម ដែលបានកើតឡើងមួយ ករណីទៀតនេះ បង្កឱ្យមានការភ្ញាក់ផ្អើល តាំងពីវេលាម៉ោង ២និង៣០នាទី យប់រំលង អាធ្រាត្រឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៥ នៅពេលដែលជនរងគ្រោះបានងើប ពីដេកហើយចូល ទៅមើលគោ ក្នុងក្រោល ស្រាប់តែបាត់មិនឃើញ ហើយដើររករហូត ដល់ម៉ោង៧ព្រឹក ទើបឃើញគោរបស់ខ្លួន នៅកណ្ដាលវាលស្រែ ប៉ុន្ដែសល់តែស្បែកនិង ឆ្អឹងប៉ុណ្ណោះ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ការប្រទះឃើញស្បែក គោនិងឆ្អឹងគោ បន្ទាប់ពីជនមិនស្គាល់មុខ បាន ព្រលះយកសាច់ទៅនោះ ស្ថិតនៅកណ្ដាល វាលស្រែ ព្រំប្រទល់ ក្រុងតាខ្មៅនិងស្រុកស្អាង នៅភូមិព្រែករាំងមួយ ចម្ងាយ៥០ម៉ែត្រពីផ្លូវ លំ ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះជា ម្ចាស់គោទាំងពីរក្បាល លោកចាន់ សារុន អាយុ៥០ឆ្នាំ រស់នៅ ភូមិទួលក្រសាំង ឃុំរកា ខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល មុខរបរជា កសិករ ដោយជនសង្ស័យ ស្ថិតក្រោមការតាម ប្រមាញ់របស់សមត្ថកិច្ចនៅឡើយ ។
តាមសមត្ថកិច្ច ក្រោយពីការសាកសួរជន រងគ្រោះនិងដំណើររឿង បានបញ្ជាក់ថា នៅ វេលាម៉ោង២និង៣០នាទី យប់រំលង អាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ ជន រងគ្រោះ បានក្រោកពីដំណេកទៅមើលគោ ស្រាប់តែមិនឃើញ លុះព្រឹកឡើងវេលាម៉ោង ៧ ពេលកំពុងដើររកក៏ឃើញគោរបស់ខ្លួន ត្រូវគេព្រលះ យកសាច់ទៅបាត់ ។
គោញីទាំងពីរក្បាលដែលជនមិនស្គាល់ មុខកាប់យកសាច់ទៅបាត់នោះ ក្រោយពី ពិនិត្យរួចមក គឺនៅសល់សាច់ខ្លះ ហើយ ម្ចាស់ បានយកលក់ទៅឱ្យចាមបន្ថែមទាំងការសោកស្ដាយជាទីបំផុត ។
ប្រជាកសិករទាំងនៅខេត្ដកណ្ដាល និង តាមបណ្ដាខេត្ដផ្សេងទៀត សូមទទូចឱ្យ អាជ្ញាធរនិងសមត្ថកិច្ចគ្រប់ជាន់ ថ្នាក់ ចាត់ វិធានការជាបន្ទាន់ និងទប់ស្កាត់សកម្មភាព លួចគោចេញពីក្រោល យកទៅកាប់សាច់ លក់ឱ្យឈ្មួញ ដែលធ្វើឱ្យមានការប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរបស់ពួកគាត់ សម្រាប់ ប្រើកម្លាំងអូសទាញដឹកផលិតផលកសិកម្ម ឬទំនិញផ្សេងៗនោះ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល