CamNews

ទូរស័ព្ទ 

Samsung បញ្ចេញ Galaxy Ace 4 ប្រភេទមធ្យម តម្លៃ ២៥២ដុល្លារ លេច​មុខនៅ​អឺរ៉ុប

ក្រុមហ៊ុន Samsung ទើបតែបានឧទ្ទេសនាមដោយស្ងាត់ៗ នូវស្មាតហ្វូន  Galaxy Ace 4 កំណែ
អេក្រង់ AMOLED នៅក្នុងទីផ្សារអាល្លឺម៉ង់ ស្មាតហ្វូននេះ ត្រូវបានគេហៅឈ្មោះផ្សេងមួយទៀត
នោះគឺ Galaxy Ace Style LTE ។

Galaxy Ace Style LTE បំពាក់អេក្រង់ 4,3 inch ប្រភេទ Super AMOLED ដែលមានរីសូលូសឹន
480x800 pixels ។ ម៉ាស៊ីននេះ ដំណើរការដោយប្រូសេសឺរ 4-core 1.2GHz រួមនឹង RAM 1GB
អង្គចងចាំក្នុង 4GB  អាចបន្ថែមតាមរយៈ microSD ។  កាមេរ៉ាក្រោយរបស់  Galaxy Ace Style
LTE មានរីសូលូសឹន 5MP អាចថតវីដេអូ 720p និងមានភ្លើង flash LED ផងដែរ។

ចំនុចដែលធ្វើឱ្យ Galaxy Ace Style LTE  ខុសប្លែកពីបណ្ដាម៉ូដែល Galaxy  ប្រភេទមធ្យមដទៃ
នោះគឺ ឆ្នូតដ៏ធំមួយ  អូសកាត់តាមបណ្ដោយខ្នងទូរស័ព្ទ  ដែលក្ដោបយកកាមេរ៉ា  រួមនឹងឡូហ្គូ
Samsung ។ Galaxy Ace Style LTE  ប្រើថ្ម ដែលមានថាមពល 1.900mAh អាចឱ្យអ្នកប្រើប្រាស់
ហៅទូរស័ព្ទបាន ១១ម៉ោង និងចូលមើលគេហទំព័រ បាន ៩ម៉ោងជាបន្តបន្ទាប់។

ស្មាតហ្វូននេះ ប្រើប្រាស់ស៊ីមតែ ១ ប៉ុន្ដែ មានបំពាក់បច្ចេកវិទ្យា NFC  ជួយឱ្យការបញ្ជូន និងទទួល
ទិន្នន័យបានលឿន និងងាយស្រួល។

Samsung  Galaxy Ace Style LTE  នឹងត្រូវបានដាក់លក់ក្នុងទីផ្សារអាល្លឺម៉ង់ ក្នុងតម្លៃ ១៩៩ អឺរ៉ូ
(ប្រហែល ២៥២ដុល្លារអាមេរិក) និងមាន ២ពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ និងពណ៌.ស។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Gsm.tech/Samsung


Tags: Samsung Galaxy Ace Style LTE Germany