CamNews

រថយន្ត 

តើ​ក្រុមហ៊ុន ​Mercedes ​បាន​ណែរនាំអ្នក Mercedes Benz SL 400 សម្រាប់ឆ្នាំ ២០១៤ ទេ

ក្រុមហ៊ុន  Mercedes ជាក្រុមហ៊ុនមួយដែលទទួលបានការគាំទ្រទៅលើការ ផលិតរថយន្ដ ថាពិត​ជា​មាន​គុណភាពល្អ ហើយទំនើប។ ស្របនិងការទទួលបានប្រជាប្រិយភាពដូច្នេះ ក្រុមហ៊ុនកាន់តែ បង្កើន​សន្ទុះ​​​​ល្បឿននៃការផលិតឲ្យកាន់តែជោគជ័យ ហេតុនេះហើយក្នុងឆ្នាំ ២០១៤ Mercedes សូម​ណែរ​​នាំ​​បង្ហាញ​​​​នូវ ចំណងដៃថ្មីមួយទៀតនោះគឺ  Mercedes Benz SL 400 ។ 

ដើម្បីពង្រឹងវិសាលភាព នៃអ្នកជំនាញលើដងផ្លូវ Mercedes Benz SL 400 សូមធ្វើការ ឧទេ្ទស​នាម​​ចំ​ពោះ​​មហាជនថា​ ភាពទាន់សម័យ រឹងមាំ ផ្អែកលើគុណភាព គឺត្រូវបានដាក់បញ្ចូលជាមួយគ្នា​រួចជា​ស្រេច​​​ដើម្បី​បង្កើត​បាន ជារួបរាងមួយនេះ ហើយក្រៅពីនេះទៅទៀត មុនពេលទទួលបាន​លទ្ធិផល​នេះ​ឡើង​ក្រុម​ហ៊ុន​​​​បាន​ធ្វើការ​សិក្សាស្រាវជ្រាវយ៉ាងម៉ត់ចត់ លើការពេញនិយមរបស់ប្រិយមិត្ដ​​ សរុប​រួម​មក​អាច​​និយាយ​បាន​ថា Mercedes Benz SL 400 គឺជារថយន្ដដែលស្ថិតក្នុងក្ដីស្រមៃតែមួយគត់។ 

ជា​ការ​បង្ហាញ លក្ខណៈសម្បត្ដិដ៏អស្ចារ្យរថយន្ដទំនើបមួយគ្រឿងនេះ ក្រុមហ៊ុនបានដាក់បន្ថែម លក្ខណៈ​​ ​ពិសេសៗ ដូចជា ការចេញក្នុងឆ្នាំផលិត ២០១៤ ដែលកំពុង តែទាន់សម័យ ប្រើស​មាស​ភាព​ ៦ ម៉ាស៊ីន (V6) ខ្នាតរង្វាស់ ៣.៥ ត្រូវនិង ៣៣៣ សេស ប្រើប្រអប់លេខ អូតូ ដែលអាច រត់​ល្បឿន​លឿន​​បំ​ផុតដល់​ទៅ ២៤៩ គ.ម ក្នុងមួយម៉ោង។ ចំណែកតំលៃវិញគឺ ៨៤៩២៥ ដុល្លារ។​




ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ topspeed

 


Tags: Vehicle 2014 Mercedes-Benz SL400