CamNews

រថយន្ត 

Honda ឧទ្ទេសនាមរថយន្ដម៉ូដែលថ្មី

នៅក្នុងពិព័រណ៍រថយន្ដអន្ដរជាតិចិនឆ្នាំ ២០១២ ដែលកំពុងត្រូវបានធ្វើឡើងនៅក្រុងប៉េកាំង
ក្រុមហ៊ុន Honda ​បានឧទ្ទេសនាមម៉ូដែលរថយន្ដ C Sedan និង S Minivan គ្រោងនឹងត្រូវ
បានផលិតឡើងនៅឆ្នាំក្រោយ។

រថយន្ដម៉ូដែល S Minivan

យោងតាមក្រុមហ៊ុនផលិតរថយន្ដជប៉ុន អក្សរ "S" នៅក្នុងឈ្មោះរថយន្ដនេះគឺជាអក្សរកាត់
របស់ពាក្យ “Stylish”, “Smart” និង “Surprise” (ស្ទីល ឆ្លាតវៃ និងបង្កការភ្ញាក់ផ្អើល)។

ក្រុមហ៊ុន Honda បានអោយដឹងថា ម៉ូដែល S Minivan ដំណើរការដោយប្រព័ន្ធ hybrid
(បច្ចុប្បន្នគេនៅមិនទាន់ដឹងថា ជាប្រភេទអ្វី) មានកាប៊ីន ធំទូលាយ។

ក្រុមហ៊ុននេះក៏បាននិយាយថា ម៉ូដែល S Minivan ​គឺជារថយន្ដមួយប្រភេទ តាមគម្រោង
នឹងត្រូវបានផលិតឡើង និងមានវត្តមាននៅលើទីផ្សារចិនក្នុងពេលឆាប់ៗខាងមុខតាមរយៈ
ក្រុមហ៊ុន Dongfeng Honda Automotive ។

រថយន្ដម៉ូដែល C Sedan

ក្រុមហ៊ុន Honda បានអោយដឹងថា អក្សរ “C” គឺជាអក្សរកាត់នៃពាក្យ “Cool”, “Challenge”
និង “China” (អស្ចារ្យ ប្រកួតប្រជ្រែង និងប្រទេសចិន)។ ម៉ូដែលរថយន្ដទំនើបនេះនឹងត្រូវ
បានផលិតឡើងសម្រាប់ទីផ្សារប្រទេសចិនតែប៉ុណ្ណោះ ហើយវានឹងត្រូវបានផលិតដោយ
ក្រុមហ៊ុន Guangqi Honda Automobile ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT

Tags: car show exhibition china