CamNews

ព័ត៌មានអន្តរជាតិ 

កងកម្លាំង ក្រុមសកម្មប្រយុទ្ធ វាយលុក និងដណ្តើម​ ទន្រ្ទានកាន់កាប់បាន ស្ថានទូត សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ ៖ កងកម្លាំង របស់ពួកសកម្ម ប្រយុទ្ធឥស្លាមអេមីរ៉ាត់ បានទន្ទ្រានកាន់ កាប់ស្ថានទូត សហរដ្ឋអាម៉េរិក ប្រចាំទីក្រុងទ្រីប៉ូលីប្រទេសលីប៊ី កាលពីថ្ងៃទី   ៣១  ខែសីហា ម្សិលមិញនេះ បន្ទាប់ពី បាន យកឈ្នះកងកម្លាំងរដ្ឋាភិបាល និង ឆ្មាំយាមស្ថានទូតរួចមក ។ ក្រុមនេះនៅតែ បន្តឥទ្ធិពល របស់ ខ្លួន យ៉ាងខ្លាំង បន្ទាប់ពីបានបណ្តើម កាន់កាប់តំបន់សំខាន់ៗនៅទូទាំង ប្រទេសលីប៊ីបន្តិចម្តងៗ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយទៀតថា មន្ត្រី សន្តិ សុខលីប៊ី បានប្រកាសអំពី ការ វាយ ប្រយុទ្ធគ្នា កាលពី ថ្ងៃអាទិត្យ សប្តាហ៍មុន រវាងកងកម្លាំងរដ្ឋាភិបាលលីប៊ី និង ក្រុម សកម្មប្រយុទ្ធរដ្ឋ ឥ ស្លាម នៅជាយរដ្ឋធានីទ្រីប៉ូលី ដែលត្រូវជាទីតាំងចុងក្រោយរបស់ពួក  បំបែករដ្ឋ ត្រូវដណ្តើម កាន់កាប់ ពី រដ្ឋា ភិ បាលនោះ។

រហូតមកដល់ពេលនេះ  ស្ថានការណ៍ទូទៅ  នៅក្នុង    ប្រទេស លីប៊ី នៅមិនទាន់អាចសន្និដ្ឋានបាន ទេ ដោយ សាររយៈពេលជាងមួយខែចុងក្រោយនេះ ទាំងមន្ត្រីបរទេស     និង  ជនជាតិ ផ្សេងៗ ទាំងមកពី អឺរ៉ុប និង អាស៊ី បានចាកចេញពី   ប្រទេស អាហ្វ្រិក ខាងជើង នេះអស់ហើយ ព្រោះតែ ហេតុផលសុវត្ថិ ភាព ពីសង្គ្រាមដែលនឹងអាចវិវឌ្ឍន៍កាន់តែធ្ងន់ធ្ងរខ្លាំងទៅៗ៕

ប្រភព ៖ ដើមអម្ពិល និង ស៊ិនហួរ


Tags: Int news World news Breking news Unt news Libyan