CamNews

ព័ត៌មានអន្តរជាតិ 

មេដឹកនាំផ្តាច់ការ កំពូលទី ២​ ជា ជំនិត (ដៃស្តាំ) សាដាម ហ៊ូសេន ត្រូវបានសម្លាប់ ជាស្ថាពរហើយ

ព័ត៌មានអន្តរជាតិ ៖ មន្រ្តីផ្លូវការ ប្រទេស អ៊ីរ៉ាក់ អះអាងអោយ   ដឹងថា មេដឹកនាំកំពូល ក្រុមសកម្មប្រ យុទ្ធដែលបានព្យាយាមរត់គេចខ្លួន និងជា ជំនិតអតីតមេ  ដឹក  នាំផ្តាច់ការ Saddam Hussein លោក Izzat Ibrahim al-Douri ត្រូវបានសម្លាប់ហើយ ។

ក្រុមមន្រ្តីផ្លូវការដដែលបន្តអោយដឹងថា លោក Izzat Ibrahim al-Douri   ដែលជាជំនិតផ្ទាល់ (ដៃស្តាំ) អតីតមេដឹកនាំផ្តាច់ការ Saddam Hussein ត្រូវបានសម្លាប់ អំឡុងពេល  មានការប្រយុទ្ធមួយ នៅក្នុង ខេត្ត Salahuddin ភាគខាងជើង ទីក្រុង បាដាដ ។ ដោយឡែក ក្រុម  គាំ ទ្រក្រុមសកម្មប្រយុទ្ធ​បានធ្វើ ការបដិសេធទៅនឹងការលើកឡើងខាងលើនេះ ។


ស្ថិតនៅក្នុងវ័យ ៧២ ឆ្នាំ លោក Douri បានដឹកនាំក្រុមបះបោរ    ដែល   អោយឈ្មោះថា Naqshbandi Order ជាក្រុមសកម្មប្រយុទ្ធ ដែលចាំគាំទ្រពីក្រោយ ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម Islamic State (IS) ។ លោកគឺជា ជំនិតផ្ទាល់លោក Saddam Hussein ខណៈ  លោក  Saddam Hussein ខ្លួនឯងផ្ទាល់ ត្រូវ បានគេបណ្តេញចេញពីតំណែង នៅពេល  ដែល កង  កម្លាំង  ពិសេស ដឹកនាំដោយសហរដ្ឋអាមេរិក វាយលុកចូលក្នុងទឹកដីងអ៊ីរ៉ាក់ ក្នុងឆ្នាំ ២០០៣ និង ធ្វើការប្រហារជីវិតលោក នៅឆ្នាំ ២០០៦ ។

គួរបញ្ជាក់ថា មេដឹកនាំផ្តាច់ការ ទី ២ នេះ គឺជាបុគ្គលស្ថិតនៅក្នុង បញ្ជី  ស្បែកខ្មៅ ដែលអាមេរិក តាម​ប្រមាញ់រក បន្ទាប់ពីបានផ្តួលរលំ របប   ដឹកនាំ   និង  ផ្តាច់ការ អស់  រយៈពេលយូរអង្វែង ពីសំណាក់ លោក សាដាម ហ៊ូសេន ៕

- អាន ៖ ផ្ទុះការវាយប្រហារ កម្ទេច ផ្នូរ សាដាម ហ៊ូសេន ខណៈ សព លោក សាដាម ត្រូវរដ្ឋអ៊ីស្លាម ជម្លៀស គាស់ចេញពីផ្នូរ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Iraq Obama US USA Saddam Hussein