CamNews

តារា 

ជា ខេវិន ជាប់ជ័យ​លាភី​លេខ២ ក្នុង​ការប្រឡង​កម្មវិធី ASNI MAN&WOMAN 2014

ភ្នំពេញៈ តារាសម្តែងបុរសរូបសង្ហារ សម្បូរសាច់ដុំធំៗ លោក ជា ខេវិន ថ្មីៗនេះបានដាក់ ពាក្យប្រឡង ក្នុងកម្មវិធីមួយមានឈ្មោះថា “ASNI MAN &WOMAN 2014” ដែលខាង ប្រទេសថៃ បានរៀបចំកម្មវិធីនេះ ឡើងដើម្បីជ្រើសរើសប្រុសស្អាតស្រីស្អាត ប្រចាំ ប្រទេស កម្ពុជា ទៅធ្វើជាតំណាងឲ្យក្រុមហ៊ុន Aim Star ផ្សព្វផ្សាយផលិតផល ហើយនៅក្នុងការ ប្រឡងនោះ គឺតារារូបស្រស់សាច់សររូបនេះ បានទទួលជ័យលាភីលេខ២ ក្នុងចំណោម បេក្ខជនប្រឡង ប្រមាណ៣០០នាក់ ។

ក្នុងជំនួបតាមទូរស័ព្ទ ជាមួយគេហទំព័រ Looking TODAY តាមទូរស័ព្ទ នាល្ងាច ថ្ងៃទី២០ ខែកក្កដា ម្សិលមិញនេះ តារាប្រុសកូនកាត់ចិន និងជាតួឯកប្រុសក្នុងរឿង “ម៉ឺនុយធ្នាក់ អន្ទាក់ ស្នេហ៍” លោក ជា ខេវិន បានប្រាប់ឲ្យដឹងថា ក្រោយពីលោកវិលត្រឡប់ មកពីប្រទេសបារាំង វិញ លោកបានចូលរួមប្រឡង ក្នុងកម្មវិធីមួយមានឈ្មោះថា “ASNI MAN&WOMAN 2014” ដែលប្រព្រឹត្តទៅនៅអគារ A នៅកោះពេជ្រ ដោយរៀបចំឡើង ដោយក្រុមហ៊ុនថៃ ដែលបានបញ្ចប់ទៅ កាលពីថ្ងៃទី១៩ ខែកក្កដា នេះ នៅក្នុងការប្រឡងនោះ គឺមានបេក្ខជន បេក្ខនារីជាច្រើន ទាំងអ្នកសិល្បៈនិងក្រៅរង្វង់សិល្បៈ ចូលរួមប្រឡង ហើយនៅក្នុង នោះគឺ លោកបានជាប់ជ័យលាភីលេខ២ ក្នុងការប្រកួតនោះផងដែរ ។

បុរសសង្ហាររូបនេះ បានប្រាប់ទៀតថា “ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំង កន្លងមកខ្ញុំធ្លាប់ឆ្លងកាត់ការថតស្ពត ថតខារ៉ាអូខេមិនធ្លាប់ទទួលបានពាន់រង្វាន់អ្វីឡើយ ប៉ុន្តែនេះជាលើក ទីមួយហើយ ដែលខ្ញុំបានទទួលពាន់រង្វាន់ ពីខាងក្រុមហ៊ុនថៃ បានជ័យលាភីលេខ២ ទទួល បានទឹកប្រាក់១៥០០ដុល្លារ ហើយអ្វី ដែលខ្ញុំមានមោទនភាព គឺខ្ញុំអាចជាប់ក្នុងការប្រឡង តំណាងឲ្យប្រទេសយើង”។

លោក ខេវិន បានប្រាប់ឲ្យដឹងទៀតថា សម្រាប់ការប្រឡង រយៈពេល១សប្តាហ៍នោះ គឺធ្វើឲ្យ លោកទទួលបានបទពិសោធន៍ថ្មីៗជាច្រើន ដូចជាដើរម៉ូដ និងការ Make up ហើយមិនតែ ប៉ុណ្ណោះ សម្រាប់អ្នកដែលជាប់ជ័យលាភីនោះ គឺខាងក្រុមហ៊ុនគ្រោងយកទៅ ចាក់ផ្សាយនៅ ប្រទេស ទូទាំងអាស៊ី និងអឺរ៉ុប រួមទាំងផ្សារទំនើបៗ នៅប្រទេសថៃថែមទៀតផង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news