CamNews

ព័ត៌មានជាតិ 

ខែសីហា ឆ្នាំ២០១៤ ថ្ងៃសុក្រ,សៅរ៍ និង អាទិត្យ មាន ៥ថ្ងៃ ជារឿងមួយដ៏កម្រ

សៀមរាប៖ នៅខែសីហា ឆ្នាំ២០១៤នេះ ប្រតិទិនបានបង្ហាញថា ថ្ងៃសុក្រ, សៅរ៍ និងថ្ងៃអាទិត្យ មានរយៈពេល ៥  ថ្ងៃ ហើយស្ថិតនៅលេខរៀង បន្តបន្ទាប់ ដែលជារឿងកម្រមួយ នៃកាលបរិច្ឆេទ នៅលើពិភពលោក។ ក្រុមហោរា  សាស្រ្តពិភពលោកអះអាងថា វាជារឿងមួយដ៏កម្រ ហើយរយៈពេល ៨២៣ឆ្នាំ ទើបមានម្តង។

មន្រ្តីហោរាស្រ្តសាស្រ្តខ្មែរ បានលើកឡើង ខ្មែរមិនធ្លាប់មានជំនឿអ្វី ចំពោះប្រឹត្តិការណ៍ កាលបរិច្ឆេទបែបនេះទេ។ តែ ការដែលមានថ្ងៃសៅរ៍ និងអាទិត្យ រហូតដល់ប្រាំងថ្ងៃបែបនេះ វាអំណោយផលយ៉ាងច្បាស់ ចំពោះមន្រ្តីរាជការ និង  បុគ្គលិកបម្រើការងារតាមស្ថាប័ន ក្រុមហ៊ុន អង្គភាពនានា នឹងមានឱកាសឈប់សម្រាក ច្រើនជាងបណ្តាខែផ្សេងៗ ហើយក៏ជារឿងឈឺក្បាល សម្រាប់ថ្នាក់ដឹកនាំផងដែរ ព្រោះបុគ្គលិកឈប់ច្រើនថ្ងៃ ពេកនាំឲ្យពួកគេខាតបង់លើមុខជំនួញ។

គេហទំព័របរទេសមួយចំនួន បាននាំគ្នាចាប់អារម្មណ៍ចុះផ្សាយ ចំពោះកាលបរិច្ឆេទ ដែលកម្រកើតមានមួយនេះ។ ប្រតិទិន បានបង្ហាញថា នៅខែសីហា ឆ្នាំ២០១៤ គឺមាន ថ្ងៃសុក្រ ៥ថ្ងៃ, ថ្ងៃសៅរ៍ ៥ថ្ងៃ, និងថ្ងៃអាទិត្យ ៥ថ្ងៃ ហើយ ស្ថិតនៅលេខរៀងបន្តបន្ទាប់គ្នាថែមទៀតផង។ បន្ទាប់ពីប្រតិទិនខែសីហា ឆ្នាំ២០១៤នេះ កាលបរិច្ឆេទបែបនេះ នឹងមានម្ដងទៀតនៅឆ្នាំ២០២៥ គឺតែរយៈពេល ១១ឆ្នាំក្រោយ ហើយវានឹងកើតមានម្តងទៀត នៅឆ្នាំ ២៨៣៧។

បើតាមទំព័រព័ត៌មានបរទេស បានបង្ហាញថា តាមតម្រា នៃជំនឿរបស់ក្រុមហោរាសាស្ត្រ បានឲ្យដឹងថា នៅខែសីហា ដែលមានថ្ងៃសុក្រ ៥ថ្ងៃ, ថ្ងៃសៅរ៍ ៥ថ្ងៃ និងថ្ងៃអាទិត្យ ៥ថ្ងៃ ជារឿងដ៏កម្រនេះគេជឿថា ជាថ្ងៃដែលនាំនូវលាភ  សំណាង ដែលគេហៅថា ជាសម្ពាយមាស សម្ពាយប្រាក់។

ដោយឡែលោក អ៉ឹម បុរិន្ទ នាយក នៃគណៈកម្មការវិជ្ជាហោរា សាស្រ្ត និង ប្រពៃណីខ្មែរ ដែលជាសរសេរសៀវភៅ មហាសង្រ្កាន្តដែរនោះ បានបញ្ជាក់ថា នេះមិនមែនជាបាតុភូតអ្វីចំឡែកនោះទេ ព្រោះថាខែសីហា មានរយៈពេល  ៣១ថ្ងៃ ហើយថ្ងៃទី១ ចាប់ផ្តើមនៅថ្ងៃសុក្រ ទើបធ្វើឲ្យថ្ងៃសុក្រ, សៅរ៍ និងអាទិត្យ មានរយៈពេល ៥ថ្ងៃ។

លោកបានបន្តថា «ខ្មែរយើងដូចជាមិនមានជំនឿអ្វីចំពោះព្រឹត្តិការណ៍នេះទេ តែបើសិនជាតារាសាស្រ្តស្ថិតនៅរៀង គ្នាចំនួន ៦អីវិញ ទើបមានប្រថ្នូល ឬជំនឿងផ្សេងៗ។ តែចំពោះរឿងប្រតិទិននេះ ដូចជាមិនធ្លាប់មានជំនឿអ្វីទេ»។

បើតាមឯកសារ និង ការចុះផ្សាយរបស់ហោរាសាស្ត្រពិភពលោក បានលើកឡើងថា លក្ខណៈពិសេសនៃខែសីហា ឆ្នាំ២០១៤នេះ ជាពេលនាំនូវលាភសំណាង ឬ នាំមកនូវសម្ពាយមាស សម្ពាយប្រាក់ ឬ នឹងទទួលបាននូវភ័ព្វ  សំណាងល្អណាមួយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh