CamNews

តារា 

បវរកញ្ញាប្រទេសភូមា រត់គេចខ្លួនជាមួយនឹង ម្កុដតំលៃថ្លៃ

បវរកញ្ញាភូមា កញ្ញា May Myat Noe ត្រូវបានបំពាក់ម្កុដជាបវរកញ្ញា អាស៊ីប៉ាស៊ីហ្វិកក្នុងខែឧសភា នៅឯ រដ្ឋធានី សេអ៊ូលនៃកូរ៉េ ខាងត្បូង ប៉ុន្តែឥលូវនេះ នាងបានបាត់ខ្លួនបាត់ហើយ។







រាជនីនៃសម្រស់ដែលធ្វើឲអាប់កេរ្តិ៏ឈ្មោះ និងត្រូវបានដកហូតចេញពីតំណែង ដោយនាងមិនមានភាព ស្មោះត្រង់នោះ បានរត់គេចខ្លួនជាមួយនឹង ម្កុដដ៏មានតំលៃថ្លៃ។

បន្ទាប់ពីនាងបានឈ្នះការប្រកួតមក អ្នករៀបចំការប្រកួត បានរៀបចំ កិច្ចព្រមព្រៀងវីដេអូ និងចំរៀងឲនាង ប៉ុន្តែពួកគេក៏ចង់ធ្វើការកែប្រែបន្តិចបន្តួច។  នាយកការផ្សព្វផ្សាយ សំរាប់កម្មវិធី អធិកអធម លោក David Kim បាននិយាយថា៖ យើងគិតថានាងគួរតែមាន សម្រស់ស្អាតជាងនេះ ដូច្នេះនៅពេលដែលនាងបានមកដល់ យើងនឹងបញ្ជូននាងទៅមន្ទីរពេទ្យ ដើម្បីវះកាត់ដើមទ្រូង។ វាគឺជាទំនួលខុសត្រូវរបស់យើង។ ប្រសិនបើ ច្រមុះរបស់នាង មិនសូវស្អាត ហើយបើនាងចង់ យើងអាចវះកាត់ច្រមុះនាងបាន។ ហើយបើនាងមាន បញ្ហាដើមទ្រូង យើងក៏អាចវះកាត់ឲនាងបានដែរ។ ក្រោយមក បញ្ហាក៏កើត មានឡើង។ នាងបាននាំ ម្តាយរបស់នាង មកដើរលេងនៅសេអ៊ូលចំនួន ១០ថ្ងៃ ប៉ុន្តែក៏បានប្រែក្លាយទៅជា ៣ខែ ជាមួយនឹង តំលៃកើនឡើងគ្រប់ពេល។ អ្នករៀបចំការប្រកួត បាននិយាយថា៖ នាងបាននិយាយកុហក និង មិនដែលគោរពតាមការរៀបចំ ចំបងៗ ក៏ដូចជាអ្នកគ្រប់គ្រង ព្រមទាំងអ្នកគាំទ្រ តាមប្រព័ន្ធ ផ្សព្វផ្សាយ ដែលធ្វើឲនាងបានឈ្នះក្នុងការប្រកួត នោះទេ។ ជាលទ្ធផល នាងត្រូវបានគេប្រាប់ថា នាង​ចាំបាច់ត្រូវតែបោះបង់ចោលដំណែង និងម្កុដនោះ។

នាងត្រូវបានគេប្រគល់សំបុត្រយន្តហោះឲត្រលប់ទៅកាន់ Yangon វិញ ប៉ុន្តែនាងបានចាកចេញ ទៅមុននេះបាត់ទៅហើយ ដោយបាននាំយកម្កុដ ដែលមានតំលៃចន្លោះ ១០០,០០០ដុល្លារ សហរដ្ឋអាមេរិក ទៅ ២០០,០០០ ដុល្លារ សហរដ្ឋអាមេរិក។ លោក Kim បាននិយាយថា៖ អ្នករាល់គ្នាបានដឹងហើយថា នាងលែងជាបវរកញ្ញា ទៀតហើយ ប៉ុន្តែនាងគិតថា ដរាបណានាងទុកម្កុដនោះ នាងនៅតែជាអ្នកឈ្នះ  ប៉ុន្តែនាងមិនមែនទេ។

ប្រទេសភូមា ហាក់ដូចជា អាក់អន់ចិត្ត ចំពោះការផ្សព្វផ្សាយ មិនល្អជាសាធារណៈ នេះ។ ប្រទេសនេះ ទើបតែបញ្ជូន បេក្ខជនទៅចូលរួមការប្រកួតជាអន្តរជាតិក្នុងឆ្នាំ ២០១២ បន្ទាប់ពីបាត់មុខជាច្រើនសតវត្ស។ 

 

 


ប្រែសំរួលដោយ៖  មុនី
ប្រភព៖  news