CamNews

ព័ត៌មានអន្តរជាតិ 

មួយខែហើយ យន្តហោះ ម៉ាឡេស៊ីបាត់ខ្លួណ ខណៈ រលកសញ្ញា អាចចេញពី ប្រអប់ខ្មៅ MH370

ព័ត៌មានអន្តរជាតិ   ៖  យោងតាមការដកស្រង់ អត្ថបទផ្សាយ  ​ ពី គេហទំព័រ សារព័ត៌មាន សឹង្ហបុរី​ channelnewsasia ដែល ទើបតែបានចេញផ្សាយ កាលពីវេលា ល្ងាច ម្សិលមិញនេះ អោយដឹងថា រដ្ឋាភិបាលម៉ាឡេស៊ី បានថ្លែងដោយភាពសង្ឃឹមថា   រលកសញ្ញាដែល  នាវារបស់ចិន និងអូស្រ្តាលី រកឃើញនោះ    ពិតជាអាចចេញពីប្រអប់ខ្មៅ (black box )  របស់យន្តហោះ  MH370   ហើយក្រុម ស្រាវជ្រាវ កំពុងតែស្វះស្វែង រកចំណុចរលកសញ្ញានោះ  ដើម្បីឈានទៅរកទីតាំង ដែលយន្តហោះ បានធ្លាក់ នៅដែនសមុទ្រឥណ្ឌា  ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា កាលបើថ្លែងជាសារធារណៈដោយមាន ក្តីសង្ឃឹមថា វាអាចជារលកសញ្ញា ចេញពីប្រអប់ខ្មៅ យន្តហោះ បាត់ខ្លួនខាងលើហើយនោះ អាជ្ញា ធរមានសមត្ថកិច្ច បានកំណត់គោលដៅ ជាអទិភាព ពោលស្វែងរក រលកសញ្ញានោះ ដែលស្ថិតនៅ ក្នុងការសង្ស័យថា ជារបស់ យន្តហោះ MH370 ។ យ៉ាងណាមិញ ចំណែក ថាមពលថ្ម របស់ Black Box យន្តហោះ MH-370 ដែលអ្នកស្រាវជ្រាវសន្និដ្ឋានថា វាបានអស់ថាមពលទៅហើយ ។

គួររំឭកថា មកទល់នឹងវេលា ព្រឹកថ្ងៃទី ៨ មេសា នេះ គឺគម្រប់មួយខែ ហើយ ដែលយន្តហោះខាង លើបានបាត់ខ្លួន ពោលយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី MH370 ប្រតិបត្តិការដឹកអ្នក ដំណើររបស់ខ្លួន ច្រើនជាង ២០០ នាក់ ធ្វើដំណើរ ពីក្រុង កូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ីឆ្ពោះទៅ កាន់ក្រុង ប៉េកាំង ប្រទេសចិន ខណៈហោះលើដែនអាកាស ប្រទេសវៀតណាម ថ្ងៃទី ៨ មីនានោះ យន្តហោះមួយគ្រឿងនេះ បានបាត់ខ្លួន ក្រោយពីបានបាត់ពីប្រព័ន្ធរ៉ាដា ចាប់តាំងពីពេលនោះមក៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States