CamNews

ព័ត៌មានជាតិ 

ប្រទះឃើញ ទារកម្នាក់ ត្រូវគេយកទៅ ផ្លុងចោល នៅស្រុកមុខកំពូល

កណ្តាល ៖ កាលពីវេលាម៉ោង ៥និង០០នាទី ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៤នេះ ប្រជាពលរដ្ឋបានប្រទះ ឃើញទារកម្នាក់ ដែលគេយកទៅផ្លុងចោល នៅចំណុចរោងលក់ពោតស្ងោ របស់ឈ្មោះ អ៊ន ឡាំ ភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្កាល ។

យោងតាមប្រភពព័ត៌មានពីសាក្សី ឈ្មោះ អ៊ន ឡាំ ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិឃុំកើតហេត បានឲ្យដឹងថា នៅម៉ោង ៥និង០០នាទី ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៤ នៅក្នុងរោងលក់ពោតស្ងោ គាត់បានប្រទះឃើញទារក មានអាយុប្រហែល ៣ទៅ៤ថ្ងៃ ទើបនឹងកើត មិនទាន់ជ្រុះផ្សិតផង ដែលមានរុំកន្សែងពណ៌ស្វាយ និងកន្សែងខាងក្រៅមួយទៀត ពណ៌ខៀវលាយស បានយកមកផ្លុងចោល នៅរោងលក់ពោតរបស់ខ្លួន ។

សាក្សីឈ្មោះឣ៊ន ឡាំ បន្តថា ក្រោយឃើញហេតុការណ៍នេះ ខ្លួនរាយការណ៍ទៅប៉ុស្តិ៍ព្រែកដំបង និងអាជ្ញាធរភូមិ-ឃុំ ដើម្បីយកទារកនេះ ទៅពិនិត្យសុខភាព នៅមណ្ឌលសុខភាព ឃុំព្រែកដំបង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh