CamNews

ព័ត៌មានអន្តរជាតិ 

តុលាការ កាត់ទោស ប្រហារជីវិត គ្រូបឋម ក្រោយរំលោភ បៀតបៀនកេរ្តិ៍ខ្មាស់ សិស្សស្រី ២៦ នាក់

ព័ត៌មានអន្តរជាតិ ៖ តុលាការ កំពូលប្រទេសចិនអោយដឹងថា ខ្លួនចេញសេចក្តីសម្រេច ចុងក្រោយ កាត់ទោសប្រហារជីវិត គ្រូសាលាបឋម មួយរូប ក្រោយរងការចោទប្រកាន់ រំលោភ បំពានកេរ្តិ៍ខ្មាស់ ក្មេងស្រី ២៦ រូប ។

ក្រោយដកស្រង់ របាយការណ៍ ចេញពី សារព័ត៌មានរដ្ឋចិន រួចមកទំព័រសារព័ត៌មានបរទេសប៊ីប៊ីស៊ី អោយដឹងថា លោក Li Jishun អាជីពជាគ្រូបឋមនោះ បានសារភាពពីបទល្មើសឧក្រិដ្ឋកម្មខាងលើ ចន្លោះឆ្នាំ ២០១១ និង ២០១២ ខណៈលោកបង្រៀនសិស្សដោយផ្ទាល់​នៅ ឯភូមិ ក្នុង  ខេត្ត Gansu ប្រទេសចិន ។ បន្ថែមពីលើនេះ របាយការណ៍ ពីសារព័ត៌មានក្នុងស្រុក បន្ថែម  ​ អោយដឹងថា តុលា ការកំពូល Supreme People's Court  បានបំភ្លឺក្តែងៗអោយដឹងថា ជនជាប់ ចោទជាគ្រូបង្រៀនរូប នេះ បានបៀតបៀនកេរ្តិ៍ខ្មាស់ ទៅលើជនរងគ្រោះ មានអាយុចន្លោះពី ៤ ទៅ ១១   ឆ្នាំ ខណៈពួកគេ គឹជាក្មេងស្រីតូច មានភាពក្មេងខ្ចី និង អៀន ខ្មាស់  ច្រើន ។ ប្រភពពី  តុលាការ  កំពូលដដែលបន្ត អោយដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ  ករណីរំលោភ បំពាន និងបៀតបៀនកេរ្តិ៍ខ្មាស់ ក្មេងៗ គឺមានដល់ទៅ ៧០០០ ករណី ក្នុងនោះ និន្នា ការ  មួយនេះ មានការព្រួយបារម្ភថា មានការ កើនឡើង ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Chongqing