CamNews

ទូរស័ព្ទ 

Samsung ឧទេ្ទសនាម Galaxy Pocket អេក្រង់ 2"8 ប្រើ Gingerbread

ថ្មីៗនេះ នៅទីក្រុង London ក្រុមហ៊ុនទូរស័ព្ទ Samsung បានឧទេ្ទសនាមម៉ូដែលទូរស័ព្ទ
Galaxy មួយដែលទំហំតូចមានឈ្មោះថា Galaxy Pocket។ Smartphone ថ្មីនេះមានអេក្រង់
2.8អ៊ីង QVGA និងប្រើប្រព័ន្ធប្រតិបតិ្តការ Android 2.3។ នេះគឺជាម៉ូដែលមួយក្នុងចំណោម
smartphone Android ដែលមានអេក្រុងតូច តែទំនើប និងមានភាពថ្លៃថ្នូរទៀតផង។ Galaxy
Pocket ត្រូវបានដាក់ប្រព័ន្ធដំណើរការ Gingerbread ស្រប ជាមួយនឹង interface TuchWiz
និងសេវាកម្មផ្សេងៗទៀតរបស់ Samsung ដូចជា ChatON ឬ Social Hub... Samsung បាន
ឲ្យដឹងថា គេនឹងចាប់ផ្តើមលក់ចេញនៅទីផ្សារអង់គ្លេសនៅចុងឆ្នាំនេះ ប៉ុន្តែគេមិនទាន់​បង្ហើប​
ឲ្យដឹងពីតំលៃ។

ព័ត៌មានលំអិតរបស់ Samsung Galaxy Pocket:
- អេក្រង់ 2"8 Resolution 240 x 320 ភិចសែល
- CPU 832Mhz
- ប្រព័ន្ធប្រតិបត្តិការ Gingerbread
- Camera 2MP
- តភ្ជាប់ Bluetooth, USB 2.0, WiFi
- មេម៉ូរីក្នុងទូរស័ព្ធ 3GB
- កម្រាស់ 12mm
- ថ្ម 1200mAh

ដោយ៖ មិនា
ប្រភព៖ Pocket Now

Tags: androidsamsungsmartphonegalaxy