CamNews

កីឡាអន្តរជាតិ 

Liverpool នឹង Man Utd លើក​ផ្លាក​ប្រជែង​គ្នា​ ព្រោះ​តែ Eduardo Salvio

ព័ត៌មានកីឡា៖ កីឡាករជម្រើសជាតិ អាហ្សង់ទីន Salvio កំពុងតែស្ថិតក្នុងការតាមប្រមាញ់ បន្ទាប់​ពីបាន​បញ្ចេញ​​ស្នាដៃប្រយុទ្ធដ៏គួរឲ្យរំភើបបំផុត ក្នុងរយៈពេល ២ រដូវកាល​ នៅក្នុងទឹកដី ព័រទុយហ្គាល។ សម្រាប់​ការ​ចាប់​អារម្មណ៍នេះ បណ្ដាក្រុមជាច្រើន កំពុងតែសម្លឹងមិនដាក់ភ្នែលឡើយ ខណៈពេលវេលា ខែមករា​ ចូល​មក​ដល់ ជាកាលដែលកីឡាករត្រូវ ប្ដូរចេញពីក្រុមចាស់។​

ដោយយោងទៅតាម ព័ត៌មានចេញពីជនជាតិ ព័រទុយហ្គាល់និយាយថា​ ដំណឹងផុសចេញរបស់កីឡាករម្នាក់​នេះ ត្រូវទទួលដឹងឮមុនគេបង្អស់​ដោយ Loverpool និង Man United ដណ្ដើមគ្នាចុះហត្ថលេខាទទួលយក បន្ទាប់ពី បានឃើញរួបភាពជាក់ស្ដែងរបស់កីឡាករ ប្រកួតជាមួយ  Estoril ក្នុងលទ្ធិផលជោគជ័យ ៣ - ២។​

ដើមឡើយប្រវត្ដិកីឡាករ Salvio ស្ថិតនៅក្នុងក្លឹប Lanus បន្ទាប់មក  Atletico Madrid  និង បន្ដមកទៀត​ Benfica ។ ចំពោះគុណសម្បត្ដិវិញ កីឡាករម្នាក់នេះធ្លាប់​ ចូលលេងឲ្យក្រុមជម្រើសជាតិ បានចំនួន ៥ ដង ប៉ុន្ដែ​រដូវ​ក្ដៅ​ចុង​ក្រោយ នេះ ក្រុមបច្ចុប្បន្ន​របស់គាត់​ក៏ដល់ពេលដែល ត្រូវដាក់ផ្លាកលើកររបស់គាត់​ដែរហើយ។

ស្របខណៈពេលនេាះដែល​មានពាក្យសម្ដីមួយលើកឡើងថា បន្ទាប់ពីរដូវកាលធំត្រូវកន្លងផុតទៅ​ វាគឺ​ជា​រឿង​ធម្មតា​ទេ ដែលក្លឹបនិងត្រូវស្ថិតក្នុងការចាប់អារម្មណ៍ជាលក្ខណៈពិសេស​ ។​ ហើយ​ការ​សម្រេច​ចិត្ដ​នេះ គ្រប់​យ៉ាង​ស្ថិតក្នុងកណ្ដាប់ដៃរបស់  Benfica ដោយឡែក​ ថ្វីត្បិតតែ​ Salvio រីរាយនិងក្លឹបចាស់មែន​ តែគាត់ក៏ស្ថិត​នៅក្នុងការបើកទ្វានៃការចាក់ចេញនេះទៅហើយ។ អមនិងការចាកចេញនេះ Liverpool Manchester united បានត្រៀមផ្លាកតម្លៃរួចជាស្រេច​គឺ ៣៤ លានផោន ។ ថាតើវាងក្រុមធំទាំងពីរមួយណាដែល Eduardo Salvio សម្រេចគោលដៅពិតប្រាកដ។​



ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ express 

 


Tags: Sport News Eduardo Salvio liverpool Manchester United