CamNews

យានយន្ត 

ស៊េរីថ្មី​ Chevrolet​ Impala​​ 2015​ ទំនើប សង្ហា​ និង​ ពេញ​និយម​គ្រប់​ស្រ​ទាប់វណ្ណៈ

យានយន្ដ៖ ស្ថិតក្នុងស្ថានភាពមួយដែល ក្រុមហ៊ុនកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពី​សង្គម​អ្នកប្រើប្រាស់​រថយន្ដទំនើប ក្រុមហ៊ុន Chevrolet សូមធ្វើការបង្កើនចក្ខុវិស័យរបស់អ្នកនូវស៊េរីថ្មី ជំនាន់ទី ១០ ទំនើប សង្ហា នោះគឺ 2015 Chevrolet Impala​ ។

រូបរាងស្រស់សង្ហា គួបផ្សំនិង ដំណើរឆ្នាំទាន់សម័យ Chevrolet Impala​ 2015 ត្រូវបានក្រុមហ៊ុន​ ឧទ្ទេស​នាម​យ៉ាងកក់ក្ដៅ ដែលភ្ជាប់មកជាមួយថាមពលកម្លាំងខ្លាំងក្លា អាចនិយាយបានថា ទាំងគុណភាព និង​ ថាមពលត្រូវដាក់បញ្ចូលក្នុងរួបរាងតែមួយទៅហើយ។ 

នឹកស្មានមិនដល់សោះថា ទម្រង់នៃការរចនាម៉ូត ត្រូវបានលេចឡើងនៅរួួបរាង ដ៏ស្រស់សង្ហានេះ ។​ កាន់តែពិសេសជាងនេះទៅទៀត ទម្រង់នៃតួម៉ាស៊ីន ប្រើសមាសភាព​ ៦ ម៉ាស៊ីន ( V6 ) ​ស្មើនឹងកម្លាំង​សេះ ៣៥០ ត្រូវខ្នាតរង្វាស់ ៣.៦ liter អាចប្រើប្រាស់ល្បឿនកំពូលដល់ទៅ ២៤៩ គ.ម​ក្នុងមួយម៉ោង។​ចំណែកតម្លៃវិញ​ បើយោងតាមការបកស្រាយ របស់គេហទំព័រលើកឡើងគឺ ៣៦០០០ ដុល្លារ ។ 

 

 


 

 

ដោយ៖ អឿ អ៊ុយ
ប្រភព៖​ Topspeed  


Tags: Vehicle Chevrolet Impala​ 2015