នៅក្នុងទិវាគ្រឹស្តម៉ាកថ្ងៃទី ២៥ ធ្នូ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ រាល់បណ្តាប្រទេស
អឺរ៉ុប និងប្រទេសទាំងឡាយដែលកាន់សាសនាគ្រឹស្ត បានរៀបចំតុបតែងលំអទីក្រុង ជាមួយ
នឹងដើមគ្រឹស្តម៉ាក់ និងភ្លើងពណ៌ទាំងឡាយយ៉ាងស្រស់ស្អាត។
យ៉ាងណាមិញគេហទំព័រយើងខ្ញុំសូមណែនាំពីទីក្រុង៣ ដែលជាកន្លែងស្រស់ស្អាត សម្រាប់
កំសាន្តនាថ្ងៃគ្រឹស្តម៉ាក់ខាងក្រោមនេះ
១. Quebec ប្រទេស Canada
លោកអ្នកអាចដើរកំសាន្តតាមដង់ផ្លូវទីក្រុង Quebec ជាមួយនឹងក្រុមគ្រួសារ មិត្តភក្តិ ឬគូស្នេហ៍
មើលទិដ្ឋភាពភ្លើងពណ៌លំអនៅក្នុងទីក្រុង ជាមួយនឹងអាកាសត្រជាក់ ពិតជាធ្វើឲ្យលោកអ្នករីក
រាយមិនអាចបំភ្លេចបាន។
២. Vienna ប្រទេស Austria
Vienna គឺជារដ្ឋធានីដ៏ធំរបស់សាធារណរដ្ឋអូស្ត្រី ដែលជាកន្លែងទេសចរណ៍មួយដែលមានភាព
ល្បីល្បាញតាំងពីឆ្នាំ២០០៥មកម្លេះ ហើយសព្វថ្ងៃមានភ្ញៀវទេសចរមកកំសាន្តប្រហែល ៥លាន
នាក់ក្នុង១ឆ្នាំ។
៣. Rovniemi ប្រទេស Finland
នៅក្នុងភូមិនាទីក្រុង Rovniemi តែងតែត្រូវបានរចនាដាំលំអដើមគ្រឹស្តម៉ាក់ជាច្រើនគួរឲ្យគយគន់
ដែលក្នុងនោះមានរៀបចំជាផ្ទះលោកតាណូអែល ដែលកុមារាកុមារីទាំងឡាយអាចប្រាប់ពីក្តីប្រាថ្នា
របស់ពួកគេបាន។
ដោយ៖ មិនា
ប្រភព៖ side