CamNews

ព័ត៌មានជាតិ 

លោក ហ៊ុន ម៉ានី ស្នើឲ្យតុលាការ ចាប់បុគ្គល ដែលប្រើឈ្មោះ របស់លោក បោកប្រាស់គេ

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ស្ពឺ បានចេញសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ ថា លោកស្នើឲ្យតុលាការ តាមចាប់បុគ្គលម្នាក់ ដែលបានប្រើប្រាស់ឈ្មោះរបស់លោក ទៅបោកប្រាស់មន្រ្តីគយ នៅកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ កាលពីដើម ខែសីហា ឆ្នាំ២០១៤នេះ។

សេចក្តីប្រកាសដែលទើបទទួលបាននៅយប់ ថ្ងៃអង្គារ៍នេះបានបញ្ជាក់ថា លោកមិនដែលបានអនុញ្ញាត និងមិនដែលបានគាំទ្ររាល់ការប្រើប្រាស់ឈ្មោះ និងឋានៈ របស់លោក ដើម្បីបម្រើសកម្មភាព ខុសច្បាប់ណាមួយនោះឡើយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh