CamNews

ព័ត៌មានអន្តរជាតិ 

Bill Gates ជាប់ តំណែងកំពូលមហាសេដ្ឋី លំដាប់ទី ១ លើលោក បន្ទាប់ពីមានលុយច្រើនជាង មហាសេដ្ឋី ម៉ិកស៊ិក

ព័ត៌មានអន្តរជាតិ ៖ Bill Gates ទស្សនាវដ្តី Forbes អះអាងអោយដឹងថា  លោក បានជាប់ជ័យលាភី ឯក សា ជាថ្មី កំពូលមហាសេដ្ឋី លំដាប់លេខ ១ លើសកលលោក ក្នុងចំណាត់ថ្នាក់ មហាសេដ្ឋីប្រចាំ ឆ្នាំ ។ ប្រភពដដែលបន្តអោយដឹងថា លោក Bill Gates ស្ថាបនិកនិងជាម្ចាស់ក្រុមហ៊ុន Microsoft ជា ថ្មីម្តងទៀត លោកបានផ្តួល មហាសេដ្ឋី ប្រទេស ម៉ិកស៊ិក     លោក Carlos Slim  រហូតជាប់ចំណាត់ ថ្នាក់កំពូល បន្ទាប់ពីលោក Bill Gates លុយសរុបបានកើនឡើងដល់ទៅ ៧៩,២ ពាន់លានដុល្លារ អា មេរិក ។


របាយការណ៍ដដែល ពី Forbes អោយដឹងថា មហាសេដ្ឋី   លើ សកលលោក មានដល់ទៅ ១,៨២៦ នាក់ ក្នុងនោះ មានការកើនឡើងដល់ទៅ ១៨១ នាក់ ក្នុងរយៈពេល   ១ ឆ្នាំចុងក្រោយនេះ ។ ខណៈ មហាសេដ្ឋី ម៉ិចស៊ិក Carlos Slim Helu មានលុយ  សរុបដល់ទៅ   ៧៧,១ ពាន់លានដុល្លារ អាមេរិក ជាប់   ចំណាត់  កំពូល ជាមហាសេដ្ឋី​ លំដាប់លេខ ២ លើ លោកនោះ ក្នុងនោះ ចំណាត់ថ្នាក់ កំពូល លេខ ៣ នៃមហាសេដ្ឋីលើសកលលោក បានទៅលើ លោក   Warren Buffett មានលុយសរុប ដល់ ទៅ ៧២,៧ ពាន់ លាន ដុល្លារ     អាមេរិក កំពូលអ្នកវិនិយោគដ៏ល្បី និងជាស្ថាបនិក ម៉ូត ហ្វេសសិន Zara ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Obama US USA Bill Gate Billionaire