CamNews

ព័ត៌មានអន្តរជាតិ 

ឪពុកម្តាយ បង្ខំចិត្ត អារដៃ សម្រក់ឈាម អោយកូនផឹក ជាជាង ឃើញគេស្លាប់ នៅនឹងមុខ

ព័ត៌មានអន្តរជាតិ ៖ ខណៈក្រុមមនុស្ស ៣០,០០០ នាក់នៅតែបន្តជាប់នៅឯភ្នំមួយកន្លែង ក៏ដោយសារ តែក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម ជ្រុលនិយម IS នៅក្នុងនោះ ក្រុមមនុស្ស ដែលរត់គេចខ្លួន និងភៀស ខ្លួនបានសម្រេច បានដំណាលប្រាប់ រឿងហេតុ ដ៏នឹកស្មានមិនដល់ ។

ឪពុកម្តាយ បង្ខំចិត្ត អារដៃខ្លួនឯង ដូច្នេះ កូនតូចៗដែលស្រែកឃ្លានទឹកញ៉ាំ របស់ពួកគេ អាចនឹងផឹក ឈាមជំនួសបាន ដោយនៅក្នុងនោះ មានមនុស្ស ក៏ដូចជា ក្មេងៗតូចៗ ដទៃទៀត បានស្លាប់បាត់បង់ ជីវិត ដោយសារតែស្រេកទឹកខ្លាំងពេក និងកប់សាកសព នៅក្រោមគំណរថ្ម ។រាល់រឿងហេតុទាំងអស់ នេះ​ហើយ គឺជារឿងដ៏គួរអោយរន្ធត់​ និងខ្លោចចិត្ត ពីក្រុមមនុស្ស ដែលបានជាប់ នៅក្នុងរូងភ្ន ក៏ដោយ សារតែ ក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម ជ្រុលនិយម IS នៅក្នុងប្រទេស អ៊ីរ៉ាក់ ។

ប្រភពពីទំព័រ ស្កាយញូវ បញ្ជាក់ថា ក្រុមមនុស្ស ប្រមាណជាង ៦,០០០ ទៅ ៨,០០០​នាក់បានរត់ភៀស ខ្លួនបានសម្រេច ទៅជំរុំ នៅឯខេត្ត Dohuk ក៏ប៉ុន្តែ ជាអកុសល  ក្រុមមនុស្ស ប្រមាណ ៣០,០០០ នាក់ ផ្សេងទៀត​នៅបន្តជាប់គាំង នៅក្នុងភ្នំ Sinjar នៅឡើយ ដោយឡែក ក្រុមការងារ ទំព័រអន្តរជាតិ ស្កាយ ញូវ ដែលបានចុះទៅដល់ជំរុំជនភៀសខ្លួន ទីដែល គ្មានអគ្គីសនី មានតែ បន្ទប់ទឹក ពីរទៅបី នោះ បាន បញ្ជាក់អោយដឹងថា គាត់ពិតជារន្ធត់ជាខ្លាំង នៅ ពេល ដែលបានដឹងឭ  រឿង  យ៉ាងដូច្នេះពីបុរសម្នាក់ "ខ្ញុំបានឃើញ ក្មេងតូចៗ៤រូប ស្លាប់បាត់បង់ជីវិត នៅពី​មុខខ្ញុំ ដោយសារស្រែកទឹកខ្លាំងពេក ដោយនៅ ទីនោះ ពុំមានកន្លែងណាមួយ សមគួរ ក្នុងការកប់សាកសព គេនោះទេ ដូច្នេះហើយ មានតែកប់គេនៅ ពីក្រោមគំនរថ្ម " ផ្សេងពីនេះទៀត បុរសម្នាក់ផ្សេងទៀត បញ្ជាក់ថា ដោយហេតុតែ ឃើញកូនៗស្រែក ទឹកខ្លាំងពេក បុរសជាឪពុក និងស្រ្តីជាម្តាយ ក៏បានសម្រេចចិត្ត អារដៃ ដើម្បីសម្រក់ឈាម ក្នុងគោល បំណង ដើម្បីអោយកូនតូចៗផឹក ជៀសវាងការស្រែកទឹក រហូតដល់ស្លាប់ ។

ដោយឡែក មានការគូសបញ្ជាក់អោយដឹងថា ខណៈនេះ​ អាជ្ញាធរ នៅក្នុងប្រទេស ក៏កំពុងតែធ្វើយ៉ាង ណា ធានាអោយបានថា ជួយពួកគេ បានទាន់ពេលវេលា ដោយនៅក្នុងនោះ  ជម្រើសដ៏ល្អ​និងមានតែ មួយគត់នោះគឺ ប្រើប្រាស់ ឧទ្ធម្ភាគច្រក​ ដើម្បីទៅដល់កន្លែងជាប់គាំង នៅក្នុង  ភ្នំ ជួយសង្គ្រោះពួកគេ ត្រលប់មកវិញ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ


Tags: Int news World news Breking news Unt news Iraq Obama US USA