CamNews

កីឡាអន្តរជាតិ 

Fan របស់ក្រុម Liverpool ម្នាក់ត្រូវ​ Fan របស់ Arsenal ចាក់ជាច្រើនកាំបិត រហូតដល់ស្លាប់

កាលពីថ្ងៃទី ៧ កុម្ភះ កន្លងទៅនេះ ក្រុមបាល់ទាត់ Arsenal បានទទួលការ បំបាក់យ៉ាង ធ្ងន់ធ្ងរ ដោយ ក្រុម Liverpool ក្នុងលទ្ធផល ៥ ទល់ ១ ដែលធ្វើអោយ ក្រុមកាំភ្លើងធំ ស្អុយដូចរំសេវត្រូវ ទឹកអញ្ចឹង ។

Arsenal midfielder Jack Wilshere reacts after losing to Liverpool on Saturday.

ទាក់ទងទៅ និងលទ្ធផលនេះ នៅឯប្រទេស កេនយ៉ា បានជួបរឿងមួយ ដ៏គួរអោយភ្ញាក់ផ្អើល ជាមួយ និងលទ្ធផលនេះ ។ អ្នកគាំទ្ររបស់ ក្រុម Liverpool ជនជាតិ កេនយ៉ា ម្នាក់ត្រូវបាន គេចាក់និងកាប់ជា ច្រើនកាំបិត ដែលត្រូវបាន គេដឹងថា អ្នកគាំទ្រ របស់ក្រុម Arsenal ជាអ្នកធ្វើ ។ ជនរងគ្រោះ ឈ្មោះថា​ Anthony Mutethia ជនសង្ស័យឈ្មោះ David Mwangi ចាក់ជាច្រើនកាំបិត ដែលធ្វើអោយ Anthony ស្លាប់នៅពេល ដែលទៅដល់ មន្ទីពេទ្យ ។ បើតាមប្រភព ព័ត៌មាន បានអោយដឹងថា មុនពេលដែល ជំលោះកើត ដល់បែបនេះ គឺដោយសារតែ អ្នកទាំង ២ បានផឹកស្រា និងស្រវឹងតិចៗ ហើយបន្ទាប់ពី បញ្ចប់ការប្រកួត Anthony បានលេចសើច ឌឹដងដាក់ David រហូតដល់ ក្តៅទ្រាំមិនបាន ក៏ទៅចាក់ Anthony ជាច្រើនកាំបិត ហើយរត់ចោល ម៉ូតូ ទើបធ្វើអោយ ប៉ូលិសដឹង អត្តសញ្ញាណ របស់ជន់ដៃ ដល់ ។

គួរបញ្ជាក់ ផងដែរថាប្រទេស កេនយ៉ា ត្រូវបានគេ ដឹងថាជា ប្រទេសដែល សម្បូរទៅដោយ អ្នក គាំទ្រ បាល់ទាត់ English Premier League ផ្កាប់មុខ ជាច្រើន ។ ការសំលាប់ខ្លួន របស់អ្នកគាំទ្រក្រុម ល្បីៗជាច្រើន បានកើតឡើង បន្ទាប់ពីក្រុមរបស់ពួកគេ ចាញ់ ៕ 

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ goal 


Tags: football arsenal liverpool kenya