CamNews

ទូរស័ព្ទ 

Samsung បន្តបញ្ចេញ Galaxy Core Max ប្រើអេក្រង់ Super AMOLED ស៊ីម ២ នៅចិន

បន្ទាប់ពីបានបញ្ចេញលក់ស្មាតហ្វូន Galaxy S5 Plus នៅទីផ្សារហូឡង់ ក្រុមហ៊ុន Samsung ក៏
បានបន្តឧទ្ទេសនាមស្មាតហ្វូនថ្មីមួយទៀត នៅក្នុងទីផ្សារចិន នោះគឺ Galaxy Core Max ។

ស្មាតហ្វូនថ្មីនេះ មានឈ្មោះកូដថា SM-G5108 ហើយវាគឺជាស្មាតហ្វូនជំនាន់ទី ៨ របស់ត្រកូល
Galaxy Core ។ Galaxy Core Max របស់ Samsung មានទំហំធំជាងគេបង្អស់ ក្នុងចំណោម
បណ្ដារាមច្បងរបស់ខ្លួន។ បច្ចុប្បន្ន Galaxy Core Max មានតែមួយពណ៌ប៉ុណ្ណោះ នោះគឺ ពណ៌
ស ជាពណ៌ដែលមានការពេញនិយមបំផុតក្នុងពិភពលោក។

មកដល់ពេលនេះ គេមិនទាន់ដឹងថា Samsung នឹងដាក់លក់ស្មាតហ្វូននេះ នៅក្នុងទីផ្សារដទៃ
ដែរ ឬអត់ ក្រៅតែពីប្រទេសចិន។ ចំណែកព័ត៌មានទាក់ទិននឹងតម្លៃរបស់ Galaxy Core Max ក៏
មិនទាន់ត្រូវបានគេឱ្យដឹងនៅឡើយ ក៏ប៉ុន្ដែ គេជឿថា វានឹងមានតម្លៃថ្លៃគួរសម បើទោះជាមាន អេក្រង់តូចជាងស្មាតហ្វូនដែលស្ថិតក្នុងស្រឡាយ Galaxy ដទៃ។

ព័ត៌មានផ្សេងៗទាក់ទិននឹងគ្រឿងម៉ាស៊ីនរបស់ Galaxy Core Max ៖
•    ទំហំ ៖ 136.3 x 69.6 x 8 mm
•    ទម្ងន់ ៖ 132 gram
•    អេក្រង់ ៖ Super AMOLED 4.8", រីសូលូសឹន 540 x 960 pixels
•    ប្រព័ន្ធប្រតិបត្តិ ៖ Android 4.4 KitKat
•    RAM ៖ 1GB
•    អង្គចងចាំក្នុង ៖ 8GB មានរន្ធសម្រាប់អង្គចងចាំក្រៅ
•    កាមេរ៉ាមុខ ៖ 5MP និងក្រោយ ៖ 8MP
•    ថ្ម ៖ 2200mAh
•    ប្រើស៊ីម ២ និងមានប្រព័ន្ធ LTE ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Samsung/GSM


Tags: Samsung Galaxy Core Max Super AMOLED