CamNews

ព័ត៌មានអន្តរជាតិ 

អគ្គមេធាវី ៖ សិស្ស និស្សិត បាត់ខ្លួនទាំង ៤៣ នាក់ ស្លាប់បាត់ហើយ ខណៈសព ត្រូវដុតកម្ទេច នៅវាលចាក់សំរាម

ព័ត៌មានអន្តរជាតិ ៖ អគ្គមេធាវី ប្រទេស ម៉ិចសិក គូសបញ្ជាក់អោយដឹងថា លោកអាចបញ្ជាក់បាន ពីអ្វី ដែលបានកើតឡើងពិតប្រាកដ ទៅលើករណីក្រុមសិស្ស និស្សិត បាត់ខ្លួនទាំង ៤៣ នាក់កាលពីអំឡុង ខែ សីហាកន្លងទៅនេះ ពីភាគខាងត្បូងរដ្ឋ Guerrero ។


អគ្គមេធាវី លោក Jesus Murillo Karam ស្រាយបំភ្លឺអោយដឹងថា ក្រុមការងារជំនាញរបស់លោក បាន ធ្វើបទសម្ភាសន៍ជាមួយនឹងក្រុមមនុស្ស ៩៩ នាក់ ក្នុងនោះ រួមមានសមាជិក ក្រុមជន អន្ធពាលដូចគ្នា ដែរ ដែលលោកធ្លាប់បញ្ជាក់ដោយភស្តុតាងថា ពួកគេគឺជា ជនដៃដល់ សម្លាប់សិស្ស និស្សិតទាំងនោះ

គួរបញ្ជាក់ថា អ្វីដែលជាការលើកឡើងនេះ លោក លោក Jesus Murillo Karam ស្រាយបំភ្លឺ  អោយដឹង មួយថ្ងៃបន្ទាប់ពីសមាជិកក្រុមគ្រួសារ សិស្សនិស្សិត បាត់ខ្លួនទាំងអស់ ចេញមកប្រមូលផ្តុំគ្នា ធ្វើការតវ៉ា នៅក្នុងទីក្រុង ម៉ិចសិក ។ ពួកគេចេញមកតវ៉ា ដោយតម្រូវអោយរដ្ឋាភិបាល ចេញចំណាត់  ការផ្លូវការ និងជាក់ស្តែង ដើម្បីបញ្ជាក់អោយបាន ពីមូលហេតុពិត ទៅលើអ្វីដែលបានកើតឡើង រយៈ ពេល ៤ ខែ បន្ទាប់ពីក្រុមសិស្សនិស្សិតទាំងអស់បាត់ខ្លួន ។

សេចក្តីរាយការណ៍ បញ្ជាក់ថា លោក Murillo Karam នៅតែ  ទទូច បញ្ជាក់ បានថា ក្រុមសិស្សនិស្សិត ទាំងនោះ ត្រូវបានសម្លាប់ស្លាប់បាត់ទៅហើយ ដោយក្រុម ជន អន្ធពាល ខណៈសាកសព របស់ពួកគេ ត្រូវបានដុតកម្ទេចចោល នៅឯវាលចាក់សម្រាម ។ យ៉ាងណាមិញ   ការលើកឡើងដូចនេះ បើទោះជា មានតម្រុយយ៉ាងណាក៏ដោយចុះ ក៏ក្រុមសាច់ញ្ញាត្តិ សិស្ស     និស្សិត បាត់ខ្លួន នៅតែបន្តបដិសេធនៅ ឡើយ ។ លោក Murillo បន្តអោយដឹងថា ក្រុមរបស់លោក មានចម្លើយសារភាព ជនសង្ស័យទាំង ៣៩ នាក់ ពីមន្រ្តីប៉ូលីស ក៏ដូចជា ពីសមាជិកក្រុមជនពាលដូចគ្នាដែរ ។

អ្នកឆ្លើយឆ្លងសារព័ត៌មាន បញ្ជាក់អោយដឹងថា នេះជាលើកទីមួយហើយ សម្រាប់លោក Murillo ចេញ មុខបកស្រាយអោយដឹងថា សិស្សនិស្សិតទាំងអស់ បានស្លាប់បាត់ទៅហើយ  ។ បំណែកសាកសព ក៏ ដូចជាសំណល់សាកសព ជនរងគ្រោះតែម្នាក់នោះ ត្រូវ  បានបញ្ជាក់ អត្ត  សញ្ញាណ ក្រោយពីឆ្អឹងដុត កម្លោចខ្លាំងរបស់គេ បញ្ជូនទៅមន្ទីរពិសោធន៍ ក្នុងប្រទេស Austria សម្រាប់   ធ្វើ ការវិភាគ រក DNA ។ ផ្ទុយទៅវិញ មន្ទីរពិសោធន៍ អះអាងអោយដឹងថា ពុំមានលទ្ធភាពក្នុងការបញ្ជាក់  អត្តសញ្ញាណ ជនរង គ្រោះផ្សេងៗទៀតនោះទេ ពីព្រោះតែ លក្ខខ័ណ្ឌសំណាកគម្រូយកមកពិសោធន៍ នោះ ខូចខាតស្ទើរតែ ទាំងស្រុង ៕

- អាន ៖ រឿងអាស្រូវ ៖ អភិបាលក្រុង នៅពីក្រោយ ការបញ្ជា សម្លាប់ដុតសិស្ស និស្សិតបាត់ខ្លួន ទាំង ៤៣ នាក់

- អាន ៖ ព្រឺក្បាល ៖ រកឃើញ សាកសព ជាច្រើនសិបនាក់ ផ្តុំនៅផ្នូរតែមួយ សង្ស័យជាសព សិស្សនិស្សិត បាត់ខ្លួន (វីដេអូ)


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Mexico