CamNews

យានយន្ត 

Land Rover Discovery និមិត្ដរូបរាង ជោគជ័យទាំងស្រុងលើទីផ្សារ សម្រាប់ឆ្នាំ ២០១៥

យានយន្ដ៖ ជាច្រើនម៉ូដែល ក៏ដូចជា​ស៊េរីផងដែរ ក្រុមហ៊ុន រថយន្ដ Land Rover តែងតែផ្ដល់ឲ្យអតិថិ​ជន​ របស់ខ្លួន នូវអំណាចជីវិតដ៏រស់រវើក មិនថាស្រទាប់វ័យកម្រិតណាក៏ដោយ ក្រុមហ៊ុនក៏នៅតែផ្ដល់ឲ្យ​បាន​យ៉ាង ណាមិញដូចជា ចំណងដៃថ្មីសម្រាប់ ឆ្នាំ ២០១៥ នោះគឺ  Land Rover Discovery 2015 ។ 

អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដែលក្រុម Land Rover ទទួលបានការទុកចិត្ដ​ និង ការពេញនិយម​ខ្ពស់ ពីប្រិយមិត្ដទីផ្សាររថយន្ដទំនើប ។ មិនត្រឹមតែប៉ុណ្ណោះទៀតសោត សម្រាប់ដែល Land Rover Discovery 2015 វិញក៏មិនអន់ជាង ស៊េរីមុនដែល ខណៈក្រុមហ៊ុន បានបង្កើតកម្មវិធីដាក់តាំង បង្ហាញមួយ ដែលប្ររព្ធឡើង ក្នុងទឹកដីទីក្រុង ញូវយ៉ក នៃប្រទេសសហរដ្ឋអាមេរិក កាលពីដើម ២០១៤ ជាពេលដែលសម្រេចជាស្ថាពរ នៃផលិតមួយនេះ​។ 

អត្រានៃការអបអរសាទរ ព្រមទាំងចំណាប់អារម្មណ៍ ស្ទើរតែ ៩០% នៃអ្នកចូលរួមទស្សនាបានផ្ទុះឡើង​ព្រមគ្នា នូវសេចក្ដីរំភើប ខណៈដែលបានមើលឃើញ ការបង្ហាញរូបរាងរបស់​ Land Rover Discovery 2015 លើ វេទិការ ។ 

ក្រៅពីរូបរាង និង ប្រណិតភាពដ៏គួរឲ្យទាក់ទាញនេះ Land Rover Discovery 2015 នៅមានលក្ខណៈ​ពិសេសម្យ៉ាងមួយទៀត គឺសមាភាពម៉ាស៊ីន ដែលត្រូវបានក្រុមហ៊ុន ឧទ្ទេសនាមលើគេហទំព័រពាណិជ្ជ​កម្មអន្ដរជាតិថា ប្រើសមត្ថភាពតែ ៤ ម៉ាស៊ីន ត្រូវនឹងខ្នាតរង្វាស់ ២.០ Liter ដែលអមនឹងទំហំកម្លាំង ២៤០ សេះ រត់ក្នុងល្បឿនគ្រប់គ្រងដោយ ប្រអប់លេខអូតួ ស្មើនឹង​ ៩ លេខ ហើយប្រើល្បឿនលឿន​បំ​ផុតដល់ទៅ ២០០ គ.ម/ម៉ោង។ សម្រាប់តម្លៃវិញគឺ ៤៥៥៧០ ដុល្លារ ។ ទស្សនារួបភាពខាងក្រោម ៖


ដោយ៖ អឿ អ៊ុយ

ប្រភព៖ releasedateprice2016.com/ 


Tags: Vehicle Land Rover Discovery 2015