CamNews

ព័ត៌មានបច្ចេកវិទ្យា 

Samsung ប្រកាសពីការពង្រីកបន្ថែមប្រព័ន្ធអេកូឡូស៊ី UHD ជាមួយដៃគូសហការ ដែលល្បីឈ្មោះនៃ IFA 2014

ភ្នំពេញ, ថ្ងៃទី 28 ខែសីហា ឆ្នាំ 2014 Samsung Electronics Co., Ltd.  ដែលជាក្រុមហ៊ុនអេឡិច ត្រូនិច​ធំជាងគេបំផុតក្នុងភិភពលោក និង ជាក្រុមហ៊ុនផលិតទូរទស្សន៍លេខ​   ១ ក្នុង​ពិភពលោករយ:ពេល 8 ឆ្នាំជាប់គ្នា ហើយក៏ជាក្រុមហ៊ុនទូរទស្សន៍លេខ  1  ក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសពី គម្រោង ក្នុងការពង្រីកបន្ថែមទៀតនូវប្រព័ន្ធអេកូឡូស៊ី UHD របស់ខ្លួន ដោយបានសហការជាមួយដៃគូជាច្រើន ដើម្បីជួយជំរុញឲ្យកម្មវិធីនេះអាចដំណើរការប្រើប្រាស់យ៉ាងឆាប់រហ័សបំពេញតម្រូវការអតិថិជន។ ​

លោក Won Jin Lee អនុប្រធានប្រតិបត្តិជាន់ខ្ពស់     នៃ ការ បង្ហាញរូបភាពពាណិជ្ជកម្មរបស់ក្រុមហ៊ុន Samsung Electronics បាននិយាយថា "សម័យ UHD បានចាប់ផ្តើមពេញនិយម   ហើយ និងកំពុងបន្ត រីករាលដាលកាន់តែខ្លាំង ព្រោះវាគឺជាកម្មវិធីសំខាន់ ដែលផ្តល់ជូន អតិថិជននូវជម្រើស កម្សាន្តកាន់តែ ច្រើន នៅពេលដែលវាក្លាយជាកម្មវិធី UHD" ។ លោកបន្ថែមទៀតថា   «  យើងកំពុងផ្តល់ជូន អតិថិជន របស់យើង   ជាមួយនឹងការរៀបចំយ៉ាងទូលំទូលាយនៃកម្មវិធី UHD ដើម្បីការកម្សាន្តរីករាយជាមួយ ទូរ ទស្សន៍កោង UHD ដ៏គួរឲ្យទាក់ទាញអារម្មណ៍របស់បំផុត»។

ក្រុមហ៊ុន Samsung គ្រោងនឹងសម្ពោធ  ដាក់ឲ្យដំណើរការ      ប្រព័ន្ធ អេកូឡូស៊ី UHD ជាមួយការបម្រើ សេវាកម្ម របស់Amazon’s UHD VOD UHD នៅក្នុងខែតុលានេះ នៅទូទាំងពិភពលោក ។ ហើយក៏បាន ពង្រីក ការបម្រើសេវាកម្ម UHD VOD របស់ក្រុមហ៊ុន Netflix នៅក្នុង  ទ្វីបអឺរ៉ុប និងបណ្តា ប្រទេសផ្សេង ទៀត ចាប់តាំងពីខែមីនាមកម្លេះ។ ទាំងនេះមានន័យថា     អតិថិជន អាចប្រើប្រាស់ កម្មវិធីនេះបាន ជា មួយ ការបម្រើសេវាកម្មរបស់ដៃគូដ៏សំខាន់ៗជាច្រើនដូចជា    Maxdome , Wuaki.tv, និង CHILI , San Disk, 20th Century Fox, ស្ថាប័ន Warner Brothers, Paramount  និង    Western Digital ដើម្បីទទួល បាននូវរូបភាពច្បាស់ឥតខ្ចោះ និងកម្មវិធីដែលមានគុណភាពល្អបំផុត ។ នៅពេលដែលលោក អ្នកបាន ភ្ជាប់ប្រព័ន្ធអេកូឡូស៊ី UHD    ផ្តល់  រូបភាព  ច្បាស់ឥតខ្ចោះនេះ  លោកអ្នកនឹងអាច ទស្សនាកម្មវិធី ទូរ ទស្សន៍ ពេញនិយមរបស់ខ្លួន ដូចជាបណ្តុំខ្សែ     ភាពយន្ត ខ្នាតធំល្បី ៗ  និងភាពយន្តឯកសារ  ។ ជាពិ សេសអតិថិជនអាចចម្លងទុកនិងដាក់ឈ្មោះចំណងជើងនៃឯកសារនេះបាន។

ក្រុមហ៊ុន Samsung បានធ្វើការងារយ៉ាងសកម្ម  ជាមួយដៃគូ  ជាច្រើន នៅគ្រប់តំបន់នៅក្នុងវិស័យនេះ ដើម្បីស្វែងរកដំណោះស្រាយកាន់តែល្អប្រសើរសម្រាប់ការចែកចាយកម្មវិធី ​​​    UHD សុវត្ថិភាពមួយជូន​ដល់ អតិថិជនរបស់ខ្លួននិងអ្នកប្រើប្រាស់ផ្សេងៗទៀត   ។  ជាមួយគ្នានេះ  អ្នកប្រើប្រាស់នេះ អាច ប្រើ ប្រាស់កម្មវិធីនេះបានតាមរយៈទូរទស្សន៍ទំនើបផង ឬឧបករណ៍ប្រើប្រាស់ផ្សេងៗ  ដូចជា កុំព្យូទ័រលើតុ កុំព្យូទ័រផ្ទាល់ខ្លួន ទូរស័ព្ទដៃស្មាតហ្វូន ដែលអាចភ្ជាប់  អ៊ីនធើណិត និងអនឡាញបាន។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុន នាំមុខគេ      លើពិភពលោកផ្នែកបច្ចេកវិជ្ជា ដោយផ្ដល់ លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូប គ្រប់ទីកន្លែង។ តាមរយៈការបង្កើតថ្មីនិងរបកគំហើញ   ឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្ដូរឲ្យកាន់ តែ ប្រសើរឡើងនូវពិភពទូរទស្សន៍  ទូរស័ព្ ទស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧប ករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍ វេជ្ជសាស្ត្រ   ឧបករណ៍ ផ្សេងៗ ប្រើប្រព័ន្ធ អគ្គិ សនី  និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED  ។  យើងមានបុគ្គលិកចំនូន 286.000 នាក់ នៅទូទាំង 80 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លាអាមេរិក។

ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.com


Tags: Samsung UHD Samsung Electronics