CamNews

ព័ត៌មានជាតិ 

ឃាត់ខ្លួនពូម៉ូតូឌុប ក្រោយពីលួចរូមរ័ក្សជាមួយប្រពន្ធគេបានសម្រេច ខណៈដែលប្ដីដេកលក់

កណ្តាល ៖ ជនសង្ស័យម្នាក់ ត្រូវបានប្តីរបស់ស្រីរងគ្រោះ រួមជាមួយសមត្ថកិច្ច ឃាត់ខ្លួន បន្ទាប់ជនសង្ស័យរូបនេះ បាន ធ្វើសកម្មភាពរំលោភ ប្រពន្ធរបស់ខ្លួន កាលពីវេលាម៉ោង១២និង៣០នាទី អាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែ មេសា ឆ្នាំ២០១៥ នៅចំណុច:លើគ្រែក្រោម ផ្ទះជនរងគ្រោះ ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

នគរបាលស្រុកមុខកំពូល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈ្មោះចាន់ សំអូន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ:រត់ម៉ូតូឌុប នៅភូមិ ឃុំ កើតហេតុ ។ ចំណែកជនរងគ្រោះមានឈ្មោះ ជនរងគ្រោះឈ្មោះ យ ទ ភេទស្រី អាយុ៥០ឆ្នាំ មុខរបរមេផ្ទះ ។

នគរបាលស្រុកមុខកំពូល បានបន្តថា មុនពេលកើតហេតុ ជារៀងរាល់ថ្ងៃយប់ជនរងគ្រោះ តែងតែដេកនៅលើគ្រែក្រោមផ្ទះ ជាមួយប្ដីរបស់ខ្លួន ដែលមានជម្ងឺ លុះដល់វេលាម៉ោង០០:៣០នាទី ឆ្លងចូលថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៥ ស្រាប់តែជនសង្ស័យ បានលបចូលទៅដេក នៅចន្លោះកណ្ដាល រវាងជនរងគ្រោះនិងប្ដី ពេលនោះ ជនសង្ស័យបានធ្វើសកម្មភាព លាត់សំពត់ ជនរងគ្រោះរំលោភ រហូតបានសម្រេចតែម្តង ពេលនោះជនរងគ្រោះ បានគិតថា ប្ដីរបស់ខ្កួនឈឺទេ ហេតុអី រួមរក្ស កើត ពេលនោះជនរងគ្រោះ ចាប់អារម្មណ៍ថា មិនមែនជាប្ដី  របស់ ខ្លួនក៍យកពិលចុចបំភ្លឺមើល បានឃើញមុខជនសង្ស័យ ហើយក៍ចាប់ជនសង្ស័យ តែត្រូវជនសង្ស័យ បានរត់គេច ខ្លួនបាត់ ។

សមត្ថកិច្ចបានបន្តថា ដោយសារស្រ្តីរងគ្រោះ និងជនសង្ស័យជាមនុស្ស នៅភូមិជាមួយគ្នា ហើយស្គាល់គ្នានោះ ទើបព្រឹកឡើង សមត្ថកិច្ចបានទៅហៅជនសង្ស័យយកមកសាកសួរតែម្តង ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាព ចាប់រំលោភ ជនរងគ្រោះឈ្មោះយ ទ ពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាល ប៉ុស្តិ៍មុខកំពូល កសាងសំណុំរឿង បញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ដើម្បីចាត់ ការបន្តតាមច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kandal