CamNews

ព័ត៌មានជាតិ 

សម្លាប់ប្រពន្ធហើយ រត់ទៅចងក ធ្វើអត្តឃាត ជាក្រោយ

កណ្តាល: ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលា ម៉ោង៦ ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ នៅចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយសារតែឃើញ បុរសជាប្តី ចងកសម្លាប់ធ្ចើអត្តឃាត ចំណែកប្រពន្ធស្លាប់នៅក្នុងផ្ទះ ។

ប្រភពព័ត៌មាន ពីនគរបាល មូលដ្ឋានបានឲ្យដឹងថា បុរសជាប្តី មានឈ្មោះថៃ សុផាន់នី អាយុ៥២ឆ្នាំ ចំណែកស្រ្តីជាប្រពន្ធមានឈ្មោះគង់ វណ្ណា អាយុ៥១ឆ្នាំ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះ ទៅធ្វើកោសល្យវិច្ច័យ ដើម្បីរកមូលហេតុពិតនៃករណីនេះ ។

ប៉ុន្តែសមត្ថកិច្ចមួយរូបបានលួចបង្ហើបថា ករណីអាចប្តីវាយសម្លាប់ប្រពន្ធ ហើយចងកខ្លួនឯងជាក្រោយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh