CamNews

ព័ត៌មានជាតិ 

ពិព័រណ៍បន្លែ និង ផ្លែឈើ កម្ពុជា នៅខេត្តសៀមរាប ទទួលបានការគាំទ្រខ្លាំង

សៀមរាប៖ បន្លៃ ផ្លែឈើ កសិករផលរបស់ខ្មែរជាច្រើនប្រភេទ ត្រូវបានគេ យកមកដាក់តាំងបង្ហាញ ក្នុងបំណង  លើកកម្ពស់កសិផល របស់ខ្មែរ ឲ្យមានការចាប់អារម្មណ៍ និងទាក់ទាញកាន់ តែខ្លាំងថែមទៀត ពីបណ្តាម្ចាស់ភោជ  នីយដ្ឋាន សណ្ឋាគារ ព្រមទាំងភ្ញៀវទេសចរ។

ពិព័រណ៍បន្លែ ផ្លែឈើរបស់ខ្មែរ ដែលរៀបចំឡើង នៅសណ្ឋាគារ សូហ្វីថែលអង្គរ ខេត្តសៀមរាប ទទួលបានការ ចាប់អារម្មណ៍ខ្លាំង ពីប្រជាពលរដ្ឋខ្មែរ និងអ្នកទេសចរអន្តរជាតិ ផងដែរ។ ពិព័រណ៍រៀបចំឡើង​រយៈពេល៣ថ្ងៃចាប់  ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយមានស្តង់ ដាក់តាំងបង្ហាញ កសិកផល ចំនួន ៣៥ស្តង់។

ការដាក់តាំងបង្ហាញ បន្លែ ផ្លែឈើ មានការចូលរួម ពីក្រុមហ៊ុនចំនួន៨, កសិដ្ឋានចំនួន២, សមាគមអភិវឌ្ឍន៍កសិ  កម្មចំនួន ២០ និង មន្ទីរពាណិជ្ជកម្ម មកពីខេត្តបន្ទាយមានជ័យ និង បាត់ដំបង។

ពិធីបើកពិព័រណ៍បន្លែ និងផ្លែឈើកម្ពុជាលើកទី៦ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសណ្ឋា  គារ សូហ្វីថែលអង្គរ ខេត្តសៀមរាប មានបើកសម្ពោធ ក្រោមអធិបតីភាព លោក សំ សិរីរតន៍ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និង លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប ដោយមានការ អញ្ជើញចូលរួមពីលោក  លោកស្រី ប្រធានសភាពាណិជ្ជកម្មខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព តំណាងអង្គការ អាជីវករ ពាណិជ្ជករ កសិករ  និងម្ចាស់ភោជនីយដ្ឋានជាច្រើនរូបផ្សេងទៀត។

ពិព័រណ៍ផលិតផលបន្លែនិង ផ្លែឈើកម្ពុជា លើកទី៦ ឆ្នាំ២០១៤ ធ្វើឡើងស្របតាមផែនការ សកម្មភាពអភិវឌ្ឍន៍  របស់អគ្គនាយកដ្ឋានពាណិជ្ជកម្ម ក្នុងការយកចិត្តទុកដាក់ ផ្ទាល់ជាមួយផលិតករ សមាគមអាជីវកម្ម នៅតាមមូល ដ្ឋាន ព្រមទាំងលើកកម្ពស់ ផលិតផលក្នុងស្រុក ដើមី្បបង្កើនតម្លៃ បន្ថែមលើផលិតផល និង សេវាកម្ម ក្នុងគោល ដៅកាត់បន្ថយភាពក្រីក្រ នៅតាមទីជនបទ ។ ម៉្យាងវិញទៀត ក៏ជាការបង្កើននូវ គុណភាពផលិតផល ប្រព័ន្ធសុវត្ថិ ភាពចំណីអាហារ ការអភិវឌ្ឍន៍សម្ភារៈវេចខ្ចប់ ដែលជាសិល្បះទាក់ទាញ ដ៏មានប្រសិទ្ធិភាព ដើមី្បឈានដល់ការ ប្រកួតជាមួយផលិតផល នាំចូលពីបរទេស។

លោក គឹម ឆៃហៀង និង លោក សំ សិរីរតន៍ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍តាំងបង្ហាញ ផលិតផលបន្លែ និង ផ្លែ ឈើកម្ពុជា លើកទី៦ នេះ គឺមានសារៈសំខាន់ សម្រាប់ជម្រុញសកម្មភាព ពាណិជ្ជកម្ម ឲ្យមានសកម្មភាពរស់រវើក  ហើយត្រូវបានទទួលស្គាល់ ពីរាជរដ្ឋាភិបាល និង សាធារណៈជនទូទៅផងដែរ។ ម៉្យាងទៀតវិស័យពាណិជ្ជកម្មគឺ ជាសសរស្តម្ភដ៏មានសារៈ សំខាន់ជាសារវ័ន្ត មិនអាចកាត់ផ្តាច់ ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ដែលជាមូលដ្ឋាន គ្រឹះនៅក្នុងរបៀបវារៈ នៃកម្មវិធីអភិឌ្ឍន៍ ប្រទេសជាតិ ។

លោកទាំងពីរ ក៏បានបន្តទៀតថា ការអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្ម ត្រូវបានលើកឡើង អនុវត្តដោយក្រសួង ពាណិជ្ជកម្ម ក្រសួងពាក់ព័ន្ធ ព្រមទាំងសហគមន៍ អន្តរជាតិ សំដៅរួមគ្នាកសាង គោលនយោបាយ និង យុទ្ធសា ស្ត្របើកចំហរទីផ្សារ ដើមី្បជួយសម្រួលដល់ បរិយាកាសនៃការធ្វើធុរកិច្ច និងទាក់ទាញវិនិយោគ និងជំរុញដល់វិស័ យសេដ្ឋកិច្ច បង្កើនការងារ ប្រភពប្រាក់ចំណូល ដែលជាយុទ្ធសាស្ត្រ កាត់បន្ថយភាពក្រីក្រ ។

លោក សំ សិរីរតន៍ ក៏បានគូសបញ្ជាក់ថា ការតាំងបង្ហាញផលិតផលបន្លែ និងផ្លែឈើកម្ពុជានេះ ក៏ជាការបញ្ជាក់  ឲ្យកាន់តែឃើញច្បាស់ អំពីផលិតផលរបស់កសិករ បានផលិតទៅតាមស្តង់ដា បច្ចេកទេសកសិកម្ម និងមានលទ្ធ ភាពធ្វើចរាចរទូលំទូលាយ នៅតាមទីផ្សារក្នុងស្រុក និង ធានា បាននូវគុណភាព ក្នុងការនាំចេញ ព្រមទាំងដើរតួយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់បន្លែ ផ្លែឈើ ដល់អ្នកប្រើប្រាស់គ្រប់ មជ្ឈដ្ឋាន ក្នុងស្រុក និង ទីផ្សារនាំចេញផងដែរ  ។ ម៉្យាងទៀត នេះក៏ជាការផ្លាស់ប្តូរ នូវបទពិសោធន៍ ពីគ្នាទៅវិញទៅមក  និង ជាការផ្តល់ព័ត៌មាន ដល់សាធារណជន ភ្ញៀវជាតិ អន្តរជាតិ ពីគុណភាព លទ្ធភាពនៃការផ្គត់ផ្គង់ របស់ខ្លួនទៀតផង ។

នៅក្នុងពិព័រណ៍នេះ ក៏មានការបង្ហាញ អំពីការធ្វើចម្អិនម្ហូប អាហារខ្មែរ របស់សមាគមន៍ចុងភៅ មកពីសណ្ឋាគារ នានា ដោយការប្រើប្រាស់ ផលិតផលបន្លែ និងផ្លែឈើ របស់ខ្មែរផងដែរ៕


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល



Tags: Social News Cambodia Siem Reap