CamNews

កីឡាអន្តរជាតិ 

Dortmund វាយបកក្រុម Real Madrid ដែរតែមិនគ្រប់គ្រាន់ សំរាប់ឈ្នះដល់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទេ

Dortmund ក៏ជាក្រុមមួយ ដែលត្រូវ ជំរះបញ្ជី កាលពីជើងទី ១ ជាមួយនិងក្រុម Real Madrid ផងដែរក្នុង វគ្គ ៨ ក្រុមចុងក្រោយ របស់ Champion League ។ កាលពីជើងទី ១ នៅទឹកដីរបស់ Real Madrid លទ្ធផលគឺ Real Madrid 3-0 Dortmund ។



គ្រាន់តែ ចាប់ផ្តើមតង់ទី ១ ក្រុម Dortmund លេងលឿនៗ ក្តៅៗដែលធ្វើអោយ Real Madrid ទទួលបាន បាល់ប៉ែណាល់ទី ១ គ្រាប់ដោយកីឡាករ Di Maria តែសំណាងអាក្រក់ ស៊ុតមិនចូល ។ ក្រោយមកក៏កីឡាករ Reus របស់ Dortmund ស៊ុតចូលមួយគ្រាប់ អោយម្ចាស់ផ្ទះ នាំមុខមុន ។ ការប្រកួត ចាប់ផ្តើមតឹងតែង បើទោះបីនេះ ជាតង់ទី ១ ក៏ដោយ ។ មកដល់នាទីទី ៣៧ ក្រុម Dortmund ក៏មានឱកាស ស៊ុតបានគ្រាប់ទី ២ ដោយកីឡាករ Reus ដដែល ។ លទ្ធផលនេះ នៅរក្សារហូតដល់ ចប់តង់ទី ២ ក្នុងលទ្ធផល ២ ទល់ ០ បូកជាមួយនិង ជើងទី ១គឺ ២ ទល់ ៣ ។ ដូចនេះ បានន័យថា Dortmund អស់សិទ្ធិប្រកួតក្នុង Champion League រដូវកាលនេះហើយ ៕


ដោយ ៖ កុសល
ប្រភព ៖ livescore, youtube 


Tags: football real madrid dortmund champion league