CamNews

ព័ត៌មានអន្តរជាតិ 

Update ព័ត៌មានចុងក្រោយ ពីការធ្លាក់យន្តហោះ TransAsia នៅតៃវ៉ាន់ (មានប្រជុំរូបភាព និងវីដេអូ)

កាលពីយប់មិញនេះ ពិភពលោកបានទទួលនូវ រឿងមួយដ៏ខ្លោចផ្សា មួយទៀតដោយជើងហោះ ហើរ GE222 របស់ក្រុមហ៊ុន TransAsia បានជួបបញ្ហាបច្ចេកទេស ហើយត្រូវចុះចតជាបន្ទាន់នៅ ក្នុងទីប្រជុំជន ។ យន្តហោះនេះ ធ្វើដំណើរពីខេត្ត Kaohsiung ទៅ Penghu ដែលមានមនុស្សនៅ លើយន្តហោះ ៥៨ នាក់ ។



យប់មិញនេះ ព័ត៌មានបឋម បានផ្សាយថា មានអ្នកស្លាប់ ៥១ នាក់តែឥលូវនេះ ព័ត៌មានថ្មីដែល ទើបតែទទួលបាន ពីតៃវ៉ាន់ ផ្ទាល់តែម្តង បានអោយដឹងថា អ្នកស្លាប់ ៤៨ នាក់ និងរបួសធ្ងន់ ១០ នាក់ ។ នៅក្នុងអ្នកស្លាប់ ៤៨ នាក់នោះមាន ៣៤ នាក់មិនទាន់ ស្គាល់អត្តសញ្ញាណ នៅឡើយ ទេចំណែកអ្នករបួសធ្ងន់ទាំង ១០ នាក់នោះ កំពុងត្រូវបានសង្គ្រោះ យ៉ាងសស្រាក់សស្រាំ ។



គំនរយន្តហោះ នៅតែមិនអាច យកចេញអស់ដែល ឥលូវនេះក្រុមអ្នកជួយសង្គ្រោះ កំពុងតែខំ​ ព្យាយាមរកមើល នៅក្រោមគំនរ យន្តហោះនោះ ក្រែងលោនៅមាន មនុស្សនៅក្រោមនោះ ៕ 

សំរាប់ព័ត៌មានទាក់ទងនិង យន្តហោះ TransAsia ធ្លាក់នៅតៃវ៉ាន់នេះ សូមចុច Link ខាងក្រោម៖
http://camnews.com.kh/News/Detail/92613/tranasia-airways-ge222-crash-in-taiwan 



ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA 


Tags: international news transasia ge222 plane crash taiwan