CamNews

តារា 

នាង Kimberly ជួបរឿងមិនល្អភ្លាម ក្រោយប្រកាសលក់ឡាន តាមរយៈអុិនស្រ្តាក្រាមផ្ទាល់ខ្លួន

ថៃ ៖ កាលពីម្សិលមិញនេះ តួឯកស្រីល្បីឈ្មោះនៅក្នុងសិល្បៈថៃ នាង Kimberly ​បានប្រកាសលក់ឡាន Porsche Cayenne S Hybrid 2013 Black interior របស់នាងនៅលើគណនី អុិនស្រ្តាក្រាមផ្ទាល់ខ្លួន ហើយក៏ស្រាប់តែមានរឿងមិនល្អកើតឡើងភ្លាម ។ 



យោងតាមបង្ហោះរបស់តារាស្រីរូបនេះបានបញ្ជាក់ថា មូលហេតុដែលនាងចង់លក់ឡាន ដោយសារតែនាងកម្រប្រើប្រាស់ឡាននោះណាស់ ហើយតែងតែទុកចោលនៅផ្ទះ ដូច្នេះទើបចង់លក់ចេញ ។ 

គ្រាន់តែបង្ហោះមិនបានប៉ុន្មានផងក៏មាន អ្នកចូលខមមិនខ្លះថា ដោយសារតែឡាននេះគ្មានអ្នកទិញហើយ ចឹងទើបរហូតដល់ថ្នាក់ប្រកាសលក់ដោយផ្ទាល់បែបនេះ ។ នៅក្នុងនោះផងដែរ ក៏មាន Fans ខ្លះ ខមមិនតប ដោយការពារ នាង Kimberly ហើយក៏មានអ្នកគ្រប់គ្រងរបស់ តួស្រីក្នុងរឿង "ស្នេហាអនឡាញ" រូបនេះ បានបញ្ជាក់ម្នាក់ទៀតថា នាងចង់លក់វា ដោយសារតែ Kimberly ចង់ទិញឡានថ្មី ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews


Tags: Kimberly Mark prin