CamNews

កីឡាអន្តរជាតិ 

Everton កាច់​​បំ​​បាក់ Wolfoburg ដោយ​​ពិន្ទុ ៤ ទល់ ​១ មាន​វី​ដេអូ

ព័ត៌មានកីឡា៖ ក្ដី​សង្ឃឹម​របស់ក្រុម Everton ចូលមកកាន់រដូវកាល  Europa League កើតឡើងសារ​ជា​ថ្មី ស្រប​ពេលកន្លងមកក្រុមខាតបង់វត្ដមានអស់រយៈជិត ៤ ឆ្នាំទៅហើយ ប៉ុន្ដែសម្រាប់​លទ្ធិផល​ប្រកួត​​ចុង​ក្រោយ​ជាមួយក្រុម Woflsburg របស់អាល្លឺម៉ង់ ក៏ទទួលបានជោគជ័យ​ត្រឹមពិន្ទុ ៤-១។ 

ជំនួបប្រកួតកាលពីថ្ងៃទី ១៨ នៅឯពហុកីឡរដ្ឋាន Goodison Park រវាង Everton នឹង Wolfsburg បានធ្វើ​ឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកទស្សនា​ ដោយហេតុការសម្លឹងឃើញពីឱកាសនៃការវាយប្រហា​របស់ Everton លើដៃគូរមានច្រើន ស្ទើតែចាប់តាំងពីនាទីដំបូងនៃការប្រកួត ។ ស្ថានភាពនៃការវាយ​ប្រ​ហារបស់ Everton ក្នុងនាទីទី ១៥ គ្រាប់ទី ១ ត្រូវកីឡាករ Ricardo Rodriguez ប៉ះបាល់បញ្ចូលទីខ្លូនឯង​បន្ទាប់មកគ្រាប់ទី ២​​ នៅ​នាទី ៤៥​ ដោយកីឡាករ Coleman គ្រាប់ទី ៣ នាទីទី ៤៧ ដោយ​ការស៊ុត​ប៉េ​ណង់​​​ទី​របស់ Baines និង​គ្រាប់ចុងក្រោយនាទី ៨៩ ដោយ Mirallas។ ប៉ុន្ដែទោះបីជា​ Ricardo Rodriguez​ បានសាងកំហុសចំពោះក្រុមមែន ក៏នៅក្នុងនាទីទី ៩០ ឈ្លាតឱកាសនៃការធ្វេសប្រ​ហេស​របស់​ Everton ក៏លួចឆ្មក់បានមួយគ្រាប់វិញជាការលុបលាងកំហុស ។ 

សម្រាប់ ជោគជ័យ Everton ពេលនេះបានធ្វើឲ្យក្រុម ឈានទៅដល់ចំនុចកំពូលនៃ Group H ហើយ​ដោយ​ឡែកនេះជាក្ដីប្រាថ្នារបស់លោក Roberto Martinez សម្រាប់ក្លឹបរបស់គាត់។​ បន្ថែមពីលើនេះ​គាត់​បាននិយាយទៀតថា ក្រុមគាត់ស្ទើតែមាន​​​​​​​​​​​​​​​​​​​​​​​ឱកាសឈានជើងទៅដល់ Chamion League ទៅហើយកាល​ពីរដូវកាលចុងក្រោយនេះ ខណៈពេលក្រុមរបស់គាត់បានបញ្ចប់ ៥ ប្រកួតក្នុង Premier League ប៉ុន្ដែ​សម្រាប់​ជោគ​ជ័យក្រុមនៅពេលនេះ​ក៏ល្អប្រសើរចំពោះការបាត់បង់​ឱកាស់រយៈពេលជិត ៤ ឆ្នាំកន្លងមក​ហើយ​លទ្ធិ​ផល​ល្អៗជាច្រើនទៀតនិងរង់ចាំកើតមានក្នុងក្រុមនៅពេលក្រោយ។  ការ​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​​ការប្រកួតរបស់ Everton កាលពីថ្ងៃព្រហស្បតិ៍ពិតជាអាចធ្វើឲ្យគេស្មានដឹងថា​មហិច្ឆិតា​ក្រុម​និង​កាន់​តែ​កើន​ឡើង និង ទំនុកចិត្ដក៏កាន់តែរឹងពឹងសម្រាប់ការប្រកួតពេលក្រោយៗបន្ដទៀត។​





 

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖​ ប៊ីប៊ីស៊ី 


Tags: Sport News Everton Europa League Goodison Park